km_tn/jos/05/12.md

4.5 KiB

នំម៉ាណា

នំម៉ាណាជាអាហារធ្វើពីគ្រាប់ធញ្ញជាតិពណ៌ស ដែលព្រះជាម្ចាស់ប្រទានដល់ប្រជាជនអ៊ីស្រាអែល បរិភោគកំឡុងពេល៤០ឆ្នាំ​ នៅវាលរហោស្ថាន បន្ទាប់ពីពួកគេចាកចេញពីប្រទេសអេស៊ីប។

  • នំម៉ាណាមានរាងស្តើងពណ៌ស ដែលធ្លាក់នៅលើដីរាល់ពេលព្រឹកក្រោមទឹកសន្សើម។ មានរសជាតិផ្អែមដូចទឹកឃ្មុំ។
  • ជនជាតិអ៊ីស្រាអែលរើសនំម៉ាណារាល់ថ្ងៃ លើកលែងតែថ្ងៃសប្ប័ទ។
  • នៅមុនថ្ងៃសប្ប័ទមួយថ្ងៃ ព្រះជាម្ចាស់បានបង្គាប់ជនជាតិអ៊ីស្រាអែលរើសនំម៉ាណាពីរដង ដូច្នេះពួកគេមិនចាំបាច់ទៅរើសនៅថ្ងៃសម្រាក។
  • ពាក្យ «នំម៉ាណា» មានន័យថា «វាជាស្អី?»
  • នៅក្នុងព្រះគម្ពីរ នំម៉ាណាសំដៅទៅលើ «នំប៉័ងមកពីស្ថានបរមសុខ» និង «គ្រាប់ធញ្ញជាតិមកពីស្ថានបរមសុខ»។

អ៊ីស្រាអែល ជនជាតិអ៊ីស្រាអែល ប្រជាជាតិអ៊ីស្រាអែល

ពាក្យ «អ៊ីស្រាអែល» ជាឈ្មោះដែលព្រះជាម្ចាស់ប្រទានដល់លោកយ៉ាកុប។ មានន័យថា «បោកចំបាប់ជាមួយព្រះជាម្ចាស់»។

  • បុព្វបុរសរបស់លោកយ៉ាកុបត្រូវគេស្គាល់ថា «ប្រជាជនអ៊ីស្រាអែល» «ប្រជាជាតិអ៊ីស្រាអែល» ឬ »ជនជាតិអ៊ីសា្រអែល»។
  • ព្រះជាម្ចាស់ចងសម្ព័ន្ធមេត្រីជាមួយប្រជាជនអ៊ីស្រាអែល។ ព្រះជាម្ចាស់បានជ្រើសរើសពួកគេ។
  • ប្រទេសអ៊ីស្រាអែលផ្សំឡើងដោយកុលសម្ព័ន្ធដប់ពីរ។
  • ក្រោយពេលស្តេចសាឡូម៉ូនសោយទិវង្គត់ ប្រទេសអ៊ីស្រាអែលត្រូវបែកជារាជាណាចក្រពីរ៖ រាជាណាចក្រខាងត្បូងឈ្មោះថា «យូដា» ចំណែកឯរាជាណាចក្រខាងជើងឈ្មោះថា «អ៊ីស្រាអែល»។
  • ពាក្យ «អ៊ីសា្រអែល» អាចបកប្រែបានថា «ប្រជាជនអ៊ីស្រាអែល» ឬ «ប្រជាជាតិអ៊ីស្រាអែល» អាស្រ័យលើបរិបទ។

កាណាន ជនជាតិកាណាន

កាណានជាកូនប្រុសរបស់ហាំ ដែលជាកូនប្រុសម្នាក់របស់លោកណូអេ។ ជនជាតិកាណានជាកូនចៅរបស់លោកកាណាន។

  • ពាក្យ «កាណាន» ឬ «ទឹកដីកាណាន» សំដៅទៅលើតំបន់មួយនៅចន្លោះទន្លេយ័រដាន់ និងសមុទ្រម៉េឌីទែរ៉ានេ។ វាលាតសន្ធឹងខាងត្បូងទល់នឹងប្រទេសអេស៊ីប និងខាងជើងទល់ព្រំដែនស៊ីរី។
  • ពួកជនជាតិកាណានបានទទួលទឹកដីនេះកេរមរតក ដូចជាក្រុមមនុស្សដទៃទៀត។
  • ព្រះជាម្ចាស់សន្យាថានឹងប្រទានទឹកដីកាណាន ឲ្យលោកអប្រាហាំ និងកូនចៅរបស់លោក គឺជនជាតិអ៊ីស្រាអែល។