km_tn/jon/04/01.md

4.2 KiB

ឱ​ព្រះ‌អម្ចាស់អើយ

ពាក្យថា «ឱ» បង្ហាញពីអារម្មណ៍តានតឹងរបស់យ៉ូណាស។

តើ​មិន​មែន​ការ​នេះ​ទេ​ឬ ដែល​ទូល‌បង្គំ​បាន​និយាយ​កាល​ទូល‌បង្គំ​ត្រលប់ទៅ​ស្រុក​របស់​ទូល‌បង្គំ​នោះ?

យ៉ូណាសបានប្រើសំណួរវោហារសាស្ត្រនេះ ដើម្បីបង្ហាញថាព្រះអង្គខ្ញាល់យ៉ាងដូចម្តេច។ ម្យ៉ាងទៀតអ្វីដែលយ៉ូណាសបាននិយាយពេលគាត់ត្រឡប់ទៅប្រទេសរបស់គាត់វិញអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលខ្ញុំនៅតែក្នុងប្រទេសរបស់ខ្ញុំ ខ្ញុំបានដឹងថាប្រសិនបើខ្ញុំព្រមានប្រជាជននីនីវេពួកគេនឹងប្រែចិត្ត ហើយព្រះអង្គនឹងមិនបំផ្លាញពួកគេទេ» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] ​និង [[rc:///ta/man/translate/figs-explicit]])

​ទូល‌បង្គំ​ខំ​រត់​ទៅ​ក្រុង​តើស៊ីស​វិញ

អត្ថន័យដែលអាចមានគឺ ១) «ខ្ញុំបានព្យាយាមការពារបញ្ហានេះដោយភៀសខ្លួនទៅតើស៊ីស» ឬ ២) «ខ្ញុំបានចាត់វិធានការយ៉ាងរហ័ស ហើយបានព្យាយាមភៀសខ្លួនទៅ​តើស៊ីស​» ឬ ៣) «ខ្ញុំបានខំប្រឹងអស់ពីសមត្ថភាពដើម្បីភៀសខ្លួនទៅក្រុងតើស៊ីស»។

​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ

«ស្មោះត្រង់ណាស់» ឬ «ព្រះអង្គស្រឡាញ់មនុស្សខ្លាំងណាស់» (UDB)

ព្រះអង្គតែងតែប្រែព្រះហប្ញទ័យមិនព្រមធ្វើទោសគេដែរ

ឃ្លានេះមានន័យថា «ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងធ្វើឲ្យមានគ្រោះមហន្តរាយលើមនុស្សមានបាប ប៉ុន្តែបន្ទាប់មកព្រះអង្គប្រែព្រះហប្ញទ័យមិនព្រមធ្វើទោសគេវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គប្រែព្រះហប្ញទ័យមិនព្រមធ្វើទោសអ្នកមានបាប»

សូម​ដក​ជីវិត​ទូល‌បង្គំ​ចុះ

មូលហេតុរបស់យ៉ូណាសដែលចង់ស្លាប់អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះព្រះអង្គនឹងមិនបំផ្លាញនីនីវេដូចដែលព្រះអង្គបានមានបន្ទូល សូមអនុញ្ញាតឲ្យខ្ញុំស្លាប់ចុះ» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ដ្បិត​ស៊ូ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ទៅ​ជា​ជាង​រស់​នៅ

«ខ្ញុំចង់ស្លាប់ប្រសើជាងនៅរស់» ឬ «ព្រោះខ្ញុំចង់ស្លាប់។ ខ្ញុំមិនចង់រស់នៅទេ»