km_tn/jon/02/01.md

2.7 KiB

​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ខ្លួន

នេះមានន័យថា «ព្រះអម្ចាស់ជាព្រះដែលគាត់បានគោរពបូជា»។ ពាក្យថា «ព្រះអង្គ» មិនមែនមានន័យថាយ៉ូណាសជារបស់ព្រះទេ។

លោក​ទូល​ថា

«លោកយ៉ូណាសទូលថា»

ទូល‌បង្គំបានទូល​អង្វរ​ព្រះ‌អម្ចាស់ អំពី​ទុក្ខ​លំបាក​របស់​ទូល‌បង្គំ​

ខ្ញុំបានអធិស្ឋានទូលដល់ព្រះអម្ចាស់អំពីបញ្ហាដ៏ធំរបស់ខ្ញុំ។ ទោះបីយ៉ូណាសបានអធិស្ឋានដល់ព្រះអម្ចាស់ក៏ដោយ តែគាត់បានប្រើព្រះនាមរបស់ព្រះអម្ចាស់នៅទីនេះហើយមិនបានប្រើពាក្យអ្នកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ខ្ញុំបានអំពាវនាវដល់អ្នកអំពីទុក្ខព្រួយរបស់ខ្ញុំ»

ព្រះ‌អង្គ​ក៏​បាន​ឆ្លើយ​មក​ទូល‌បង្គំ

«ព្រះអម្ចាស់បានឆ្លើយតបមកខ្ញុំ» ឬ «ព្រះអង្គបានជួយខ្ញុំ»

​ពីក្នុង​ពោះ​នៃ​ស្ថាន​ឃុំ​ព្រលឹងមនុស្ស​ស្លាប់​

«​ស្ថានឃុំ​ព្រលឹងមនុស្ស​ស្លាប់​» ឬពីផ្នែកជ្រៅនៃស្ថានឃុំ ព្រលឹង។ អត្ថន័យដែលអាចមានគឺ ១) យ៉ូណាសកំពុងនិយាយថាក្បាលពោះរបស់ត្រីបាឡែនកំពុងស្ថិតនៅក្នុង​ស្ថានឃុំ​ព្រលឹងមនុស្ស​ស្លាប់​ ឬ ២) យ៉ូណាសជឿថាគាត់ជិតស្លាប់ ហើយទៅស្ថានឃុំ​ព្រលឹងមនុស្ស​ស្លាប់ ឬ ៣) គាត់និយាយដូចជាគាត់បានស្លាប់ហើយទៅនៅទីនោះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)