km_tn/jol/03/18.md

4.2 KiB

ព័ត៌មានទូទៅៈ

ព្រះបន្តមានបន្ទូលពីថ្ងៃនៃព្រះអម្ចាស់

ភ្នំ​ធំៗនឹង​ស្រក់​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែម

«​ស្រា​ទំពាំង‌បាយ‌ជូរ​ផ្អែមនឹងស្រក់មកពីភ្នំ» នេះគឺជាពក្យពន្លើសដើម្បីបង្ហាញថាទឹកដីដែលសម្បូរជីជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «លើកំពូលភ្នំនឹងមានចម្ការទំពាំងបាយជូរដែលអាចផលិតស្រាទំពាំងបាយជូរផ្អែមបានយ៉ាងច្រើន។ (សូមមើលៈ rc://*/ta/man/translate/figs-hyperbole)

ហើយ​ភ្នំ​តូចៗ​នឹង​ហូរ​ដោយ​ទឹក​ដោះ

​​«ទឹក​ដោះ​នឹង​ហូរ​មកពីភ្នំ​តូចៗ» របៀបផ្សេងទៀតនៃការបកប្រែៈ «លើភ្នំតូចៗគោក្របី ហើយពពែនឹងផលិតទឹកដោះបានយ៉ាងច្រើន។

អស់​ទាំង​ជ្រោះ​នៅ​ទឹកដី​យូដា​នឹង​មាន​ទឹក​ហូរ

ទឹកនឹងហូរមកកាត់តាមជ្រោះទាំងឡាយនៅស្រុកយូដា។

មក​ស្រោច‌ស្រព​ជ្រលង​ភ្នំ​ស៊ីទីម

«នឹងបញ្ជូនទឹកមកស្រោចស្រពជ្រលងភ្នំនាងនួន» «ស៊ីទីម» គឺជាឈ្មោះនៃទីកន្លែងនៅភាគខាងកើតនៃទន្លេយ័រដាន់ «មានន័យថាដើមនាងនួន»។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ទឹកដី​អេស៊ីប នឹងទៅ​ជា​បោះបង់ចោលត្រូវបំផ្លាញ

របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកដី​អេស៊ីបនឹងត្រូវបំផ្លាញ ហើយប្រជាជននឹងចាកចេញ» ឬ «ប្រជាជនជាខ្មាំងសត្រូវនឹងបំផ្លាញទឹកដី​អេស៊ីប ហើយប្រជាជនអេស៊ីបនឹងចាកចេញពីទឹកដី​របស់ពួកគេ»។

​ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន

​«ស្រុក​អេដុម​នឹង​ទៅ​ជា​ទី​រហោ‌ស្ថាន ហើយប្រជាជននឹងចាកចេញ»។

ព្រោះ​តែ​អំពើ​ឃោរ​ឃៅ​ដែល​គេ បាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា

ព្រោះ​តែ​អំពើ​ឃោរ​ឃៅជាការដែលប្រជាជនអេស៊ីប និងប្រជាជនស្រុកអេដុមបាន​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​យូដា។

ដ្បិត​ គេ​បាន​កម្ចាយ​ឈាម​មនុស្ស​ស្លូត​ត្រង់ នៅ​លើទឹកដី​របស់​គេ

«ឈាម​មនុស្ស​ស្លូត​ត្រង់» សំដៅលើមនុស្សស្លូតត្រង់ដែលត្រូវបានសម្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះតែប្រជាជនអេស៊ីប និងប្រជាជនស្រុកអេដុមបានសម្លាប់មនុស្សស្លូតត្រង់នៅស្រុកយូដា»។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)