km_tn/jol/03/12.md

4.4 KiB

ព័ត៌មានទូទៅៈ

ព្រះអម្ចាស់បន្តមានបន្ទូលទៅប្រជាជារបស់ទ្រង់។

ត្រូវ​ឲ្យ​ជនជាតិ​ទាំង​ប៉ុន្មាន​ភ្ញាក់​ឡើង... ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ

ពាក្យ «ជនជាតិ» និង «ជនជាតិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ព័ទ្ធ​ជុំ​វិញ» សំដៅលើជនជាតិតែមួយដែលនៅព័ទ្ធជុំវិញស្រុកយូដា។ ព្រះអម្ចាស់នឹងជំនុំជម្រះពួកគេនៅជ្រលងនៃយេហូសាផាតសម្រាប់អ្វីដែលពួកគេបានប្រព្រឹត្តនៅក្រុងយេរូសាឡិម។

ចូរ​ដាក់​កណ្តៀវ​ទៅ...ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ

អាចមានន័យ ១) ការវាយដណ្ដើមលើជនជាតិដែលពេញដោយបាបប្រៀបដូចជាការចម្រូតផលដំណាំ និងគាបផ្លែទំពាំងបាយជូរ ឬ ២) ជាការជំនុំជម្រះជនជាតិដែលមានបាបដូចជាអ្នកដែលប្រមូលផលចម្រូត និងគាបផ្លែទំពាំងបាយជូរ។

ចូរ​ដាក់​កណ្តៀវ​ទៅ ដ្បិត​ចម្រូត​ទុំ​ហើយ

ព្រះអម្ចាស់មានបន្ទូលទៅជនជាតិថាពួកគេដូចជាទីវាលចម្ការនៃដំណាំដែលទុំត្រូវប្រមូលផល។របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរ​ដាក់​កណ្តៀវ​ទៅ ដ្បិត ជនជាតិប្រៀបទៅនឹងការចម្រូតនៃផលដំណាំ»។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ​ដាក់​កណ្តៀវ​ទៅ

បង្វិលកណ្ដៀវច្រូតកាត់ដំណាំ

កណ្តៀវ

កាំបិតកោងរាងវែងដែលមនុស្សប្រើប្រាស់សម្រាប់ច្រូតកាត់ដំណាំ។

ដំណាំទុំ

ដំណាំដែលដល់ពេលត្រូវប្រមូល

ចូរ​មក​ជាន់​ផ្លែ​ចុះ ដ្បិត​ ធុង​បញ្ជាន់​ផ្លែ​ពេញ​ហើយ

ព្រះអម្ចាស់មានបន្ទូលពីជនជាតិមួយដែលពួកគេដូចជាចង្កោមនៃទំពាំងបាយជូរដែលនៅក្នុងធុង​បញ្ជាន់​ផ្លែដែលរៀបរយសំរាប់ការច្របាច់វា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរមក កម្ទេចជនជាតិនេះ ដ្បិតពួកគេជាទំពាំងបាយជូរដែលនៅក្នុងធុង​បញ្ជាន់​ផ្លែ»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ធុង​ត្រង​ទឹក​ទំពាំង​បាយ​ជូរ​ក៏​ពេញ​ហៀរដែរ ដ្បិត​អំពើ​អាក្រក់​របស់​គេ​សម្បើម​ណាស់

ព្រះអម្ចាស់មានបន្ទូលពីអំពើ​អាក្រក់​របស់ប្រជាជាតិមួយដែលប្រៀបទៅនឹងទឹកផ្លែឈើដែលពេញហៀរនៅក្នុងធុងដែលបានប្រមូលផល។ ធុងដែលផ្ទុកភោគផលមិនធំគ្រប់គ្រាន់ក្នុងការផ្ទុកចំនួននៃអំពើ​អាក្រក់ដែលបង្ហូរចូលក្នុងវានោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)