km_tn/jol/03/04.md

2.5 KiB

ព័ត៌មានទូទៅៈ

ព្រះមានបន្ទូលទៅប្រជាជនដែលជាប្រជាជាតិនៅព័ទ្ធជុំវិញអ៊ីស្រាអែល។

តើហេតុអ្វីបានជាអ្នកខឹងនឹងយើង

ព្រះទ្រង់ប្រើប្រាស់សំណួរនេះ ដើម្បីស្ដីបន្ទោសដល់ប្រជាជននៅក្រុុងទីរ៉ុស ក្រុងស៊ីដូន និងស្រុកភីលីស្ទីន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាមិនមានសិទ្ធិខឹងដល់យើងនោះទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​អ្នក​រាល់​គ្នា​គិត​សង​សឹក​នឹង​យើង​ឬ?

«តើអ្នករាល់នឹងសងសឹកនឹងយើងឬ?» ព្រះទ្រង់ប្រើប្រាស់សំណួរនេះដើម្បីធ្វើឲ្យប្រជាជនគិតអំពីអ្វីដែលពួកគេកំពុងប្រព្រឹត្ត។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នករាល់គ្នាគិតថា អ្នករាល់គ្នាអាចសងសឹកនឹងយើងបានឬ?» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

យើង​នឹង​ទម្លាក់​ទៅ​លើ​ក្បាល​អ្នក​វិញ​ភ្លាម​មួយ​រំពេច

ពាក្យ«ក្បាល» សំដៅទៅមនុស្ស។ ការសងសឹកដែលពូកគេចង់សំដៅឆ្ពោះទៅព្រះអម្ចាស់ ដែលទ្រង់នឹងធ្វើឲ្យកើតឡើងដល់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងបណ្ដាលឲ្យអ្នករាល់គ្នារងទុក្ខដោយព្រោះអ្នករាល់គ្នាព្យាយាមសងសឹកនឹងយើង»។ (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] and [[rc:///ta/man/translate/figs-idiom]])

ទម្លាក់

«សងសឹក» ឬ​ «បង់ថ្លៃ»។