km_tn/jol/03/01.md

3.1 KiB

ព័ត៌មានទូទៅៈ

ព្រះបន្តមានព្រះបន្ទូលពីព្រឹត្តិការណ៍នាពេលអនាគត។

មើល៍

ពាក្យ «មើល៍» នៅត្រង់នេះបញ្ជាក់ន្ថែមឲ្យពាក្យដែលនៅបន្ទាប់។

នៅ​ថ្ងៃ​នោះ និង​នៅ​វេលា​នោះ

ប្រយោគ «នៅ​ថ្ងៃ​នោះ» មានន័យដូចគ្នា និងបង្គ្រប់ន័យឲ្យប្រយោគ «នៅ​វេលា​នោះ» របៀបផ្សេងទៀតនៃការបកប្រែៈ «នៅថ្ងៃនោះ» ឬ «នៅខណៈវេលានោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

កាល​យើង​បាន​ស្ដារ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម ដូច​ដើម​ឡើង​វិញ

របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលយើងបញ្ចូនការនិរទេសត្រលប់មកដល់ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម»។

ប្រជា‌រាស្ត្រ​របស់​យើង គឺ​អុីស្រា‌អែលជា​មរតក​របស់​យើង

ប្រយោគទាំងពីនេះចង្អុរបង្ហាញពីរបៀបដែលព្រះអម្ចាស់សម្ដែងមកថាប្រជាជនអ៊ីស្រាអែលជាប្រជាជនដ៏មានតម្លៃរបស់ទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនអ៊ីស្រាអែល ជាមរតក​របស់​យើង»។ (សូមមើលៈ rc://*/ta/man/translate/figs-doublet)

គេ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ

គំរូនៃកិច្ចការទាំងនេះដែលពួកគេបានធ្វើ មិនបង្ហាញពីអ្វីដែលពួកគេប្រព្រឹត្តចំពោះក្មេងទាំងពីរនាក់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយប្រព្រឹត្តការទាំងនេះ ដោយ​ដោះ​ដូរ​ក្មេង​ប្រុស​យក​ស្រី​ពេស្យា ហើយ​គេ​លក់​ក្មេង​ស្រី ដើម្បី​ទិញ​ស្រា​ផឹក ហើយ​ក៏​ស្រវឹង​ដោយ​ស្រា​នោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)