km_tn/job/39/29.md

2.3 KiB

ប្រយោគភ្ជាប់

ព្រះអម្ចាស់បន្តសួរសំណួរលោកយ៉ូប។

វា​អាច​មើល​ឃើញ​ពី​ចម្ងាយ

ពាក្យ «វា» ​នៅទីនេះ សំដៅលើសត្វឥន្រ្ទី។

រំពា

«ជាសត្វដែលវាអាចសម្លាប់ ហើយចាប់ស៊ី»

ភ្នែករបស់វា​អាច​មើល​ឃើញ​ពី​ចម្ងាយ

ពាក្យ «ភ្នែករបស់វា» សំដៅលើសត្វឥន្រ្ទី។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«វាមើលឃើញពួកវា» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

កូន​របស់​វា

«កូនរបស់ឥន្រ្ទី» អាចជួយឲ្យងាយយល់អាចនិយាយថា សត្វឥន្រ្តីសម្លាប់សត្វផ្សេងៗហើយ យកមកឲ្យកូនវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីសត្វឥន្រ្ទីសម្លាប់សត្វផ្សេងៗហើយ កូនឥន្រ្តី»

​ជញ្ជក់​ឈាម

«ផឹកឈាមរបស់សត្វដែលវាបានសម្លាប់»

ទីកន្លែង​ណា​មាន​សាក‌សពនោះ

«កន្លែងដែលមានមនុស្សស្លាប់» ឃ្លានេះស​ំដៅលើសាកសពដែលបានដេកស្លាប់នៅទីវាល មិនមែនជាសាកសពដែលកប់នៅក្នុងដីទេ។

វា​ក៏នៅ​ទី​នោះ

ឃ្លានេះអាចធ្វើឲ្យកាន់តែច្បាស់គឺថា វាបានទៅស៊ីសាកសពរបស់មនុស្សស្លាប់។ របៀផ្សេងទៀតនាំការបកប្រែៈ «វានៅទីនោះដើម្បីស៊ីសាកសពនោះ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)