km_tn/job/39/03.md

1.8 KiB

ប្រយោគភ្ជាប់

ព្រះអម្ចាស់បន្តសួរសំណួរលោកយ៉ូប។

ពួកវាបានក្រាប​ចុះ

ពាក្យ «ពួកវា» សំដៅលើ សត្វពពែ និងក្តាន់។

បង្កើត​កូនរបស់វា​ចេញ​មក

«បង្កើតកូនចៅរបស់ពួកវា»

ក្រោយមកពួកវាបានបញ្ចាប់​ការ​បង្កើតដ៏ឈឺ​ចាប់

អាចមានន័យពីរ។ ទី១) ការឈឺចាប់នៃការបង្កើតកូនរបស់ពួកវាត្រូវបានបញ្ចប់ បន្ទាប់ពីបង្កើតកូនហើយ ឬទី២) «បង្កើតកូនដោយការឈឺចាប់» គឺជាពាក្យប្រៀបធៀប ដែលសំដៅលើកូនចៅរបស់ពពែ និងក្តាន់ ដោយសារពួកវាបានកើតមកដោយសារតែមេវាបង្កើតពួកវាមកដោយឈឺចាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបង្កើតកូនរបស់ពួកវាចេញពីពោះរបស់ពួកវា» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នៅ​តាម​ទី​វាល

«នៅតាមជនបទ» ឬ «នៅតាមព្រៃ»

មិន​វិល​ត្រឡប់​មក​វិញ​ឡើយ

«មិន​វិល​ត្រឡប់​មក​រកពួកគេវិញទេ» ឬ «ត្រឡប់មករកម្តាយរបស់ពួកគេវិញ»