km_tn/job/38/25.md

3.2 KiB

ប្រយោគភ្ជាប់

ព្រះអម្ចាស់បន្តសួរសំណួរលោកយ៉ូប។

ព័ត៌មានទូទៅ

ព្រះអម្ចាស់បានសួរសំណួរលោកយ៉ូប ដើម្បីបញ្ជាក់ថា ព្រះអង្គធំជាងលោកយ៉ូប ព្រះអម្ចាស់បានធ្វើឲ្យមានភ្លៀង និងផ្គរ ហើយលោកយ៉ូបមិនអាចទេ។​

តើអ្នកណាបានបង្កើតផ្លូវទឹក សម្រាប់ពេលមានទឹកភ្លៀងជន់ឡើង...និង​ធ្វើ​ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើងវិញ?

ឃ្លានេះ និយាជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានតែយើងទេ ដែលបង្កើតប្រឡាយសម្រាប់ទឹកហូរ ហើយមានតែយើងទេ ដែលបង្កើត...ឲ្យ​មាន​តិណ‌ជាតិ​ដុះ​ឡើង»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ទឹកភ្លៀងជន់

«ទឹកភ្លៀងហូរ»

ផ្លូវនិងទីកន្លែងដែលផ្ទុះនៃផ្គរ‌លាន់

«ផ្លូវសម្រាប់ផ្គរដែលមានផ្លេកបន្ទោល»។ អាចមានន័យ ទី១) ព្រះអម្ចាស់បានសម្រេចពីការដែលផ្លេកបន្ទោលត្រូវបាញ់ ឬទី២) ព្រះអង្គបានសម្រេច សម្លេងផ្គរលាន់គួរទៅណា។​

មក​លើ​ផែនដី​ ដែលជាកន្លែង​គ្មាន​មនុស្សរស់​នៅ ហើយនៅ​លើ​វាល​រហោ‌ស្ថាន​ដែលអត់មានមនុស្សសូម្បីមួយនាក់

ឃ្លាពីរនេះ មានន័យស្ទើរតែដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ដែលជាកន្លែង​គ្មាន​មនុស្សរស់​នៅ

«ដែលជាកន្លែង​គ្មាន​មនុស្ស»

​រឹង​ស្ងួតនិង បែក​ក្រហែង

«ដី​ចោល​ទទេ ហើយ​ហួត‌ហែង»។ ពាក្យពីរនេះ មានន័យស្ទើរតែដូចគ្នា ដើម្បីបញ្ជាក់ពីដី​ចោល​ទទេ ហើយ​ហួត‌ហែង នៅក្នុងតំបន់នោះ។ (សូមមើលៈ rc://*/ta/man/translate/figs-hendiadys)

មាន​តិណ‌ជាតិ​ដុះ​

«មានស្មៅ​ថ្មីដុះ​ឡើង» ឬ «ស្មៅស្រស់»

​ដុះ​ឡើង

«ចាប់ផ្តើមដុះឡើង»