km_tn/job/36/22.md

3.2 KiB

មើល៍

ពាក្យថា «មើល» នៅទីនេះបន្ថែមការបញ្ជក់ទៅលើអ្វីដែលនៅខាងក្រោម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពិត»

ព្រះ‌ជាម្ចាស់​បានលើកតម្កើង នៅក្នុង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ

អាចមានន័យថាទី ១) «ព្រះមានឫទ្ធានុភាពខ្លាំង» ឬទី ២) «មនុស្សលើកតម្កើងព្រះពីព្រោះព្រះអង្គមានព្រះ‌ចេស្ដា»

តើ​នរណា​អាច​ធ្វើជាគ្រូបង្រៀន​ដូច​ព្រះអង្គបាន?

លោកអេលីហ៊ូវសួរសំណួរមិនទាមទារចម្លើយនេះ ដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់ជាគ្រូដូចព្រះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់ជាគ្រូបង្រៀនដូចព្រះអង្គទេ»។ ឬ «គ្មានអ្នកណាបង្រៀនដូចព្រះអង្គទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​នរណា​អាច​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​នៃព្រះអង្គ?

លោកអេលីហ៊ូវសួរសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់ធ្លាប់បង្រៀនព្រះពីអ្វីដែលត្រូវធ្វើទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់បង្រៀនព្រះអង្គអំពីអ្វីដែលព្រះគួរធ្វើទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើ​នរណា​អាច​និយាយ​ទៅព្រះអង្គថា៖ «ព្រះអង្គបាន​ប្រព្រឹត្ត ការដែលមិនសុចរិតនោះ?

លោកអេលីហ៊ូវសួរសំណួរដែលមិនទាមទារចម្លើយនេះ ដើម្បីបញ្ជាក់ថាគ្មាននរណាម្នាក់អាចចោទប្រកាន់ព្រះថាបានប្រព្រឹត្ដអំពើទុច្ចរិតបានឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់អាចនិយាយទៅកាន់ព្រះអង្គថាព្រះបានប្រព្រឹត្ដអំពើទុច្ចរិតទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)