km_tn/job/36/19.md

3.1 KiB

តើទ្រព្យ‌សម្បត្តិ​របស់​លោក​បានផ្តល់អ្វី​ដល់លោក... ឬអាចជំរុញកម្លាំង​របស់​លោកឲ្យជួយ​លោក​បាន​ទេ?

លោកអេលីហ៊ូវសួរសំណួរទាំងនេះដើម្បីបញ្ជាក់ថាលុយ និងអំណាចនឹងមិនអាចជួយយ៉ូបបានទេប្រសិនបើគាត់ប្រព្រឹត្ដដោយអយុត្តិធម៌។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រព្យសម្បត្តិរបស់អ្នកមិនអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកទេ...កម្លាំងទាំងអស់របស់អ្នកមិនអាចជួយអ្នកបានទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ជំរុញកម្លាំង​របស់​លោក

«កម្លាំងដ៏អស្ចារ្យរបស់លោក» ឬ «រាល់ការខិតខំប្រឹងប្រែងខ្លាំងក្លារបស់លោក»

​នៅពេល​ដែលមនុស្ស​ត្រូវ​វិនាស​ពីកន្លែងពួកគេ

អាចមានន័យថទី ១) ដែល «ប្រជាជន» សំដៅទៅលើមនុស្សទូទៅនិង «​ត្រូវ​វិនាស​ពីកន្លែងពួកគេ» គឺជាពាក្យប្រៀបធៀបមួយសម្រាប់ការគាបសង្កត់អ្នកដទៃដោយអូសពួកគេចេញពីផ្ទះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលមនុស្សអូសអ្នកដទៃចេញពីផ្ទះរបស់ពួកគេ» ឬ ទី២) ថា «ប្រជាជន» តំណាងឲ្យប្រជាជាតិនិង «ត្រូវ​វិនាស​ពីកន្លែងពួកគេ» គឺជាការប្រៀបធៀបសម្រាប់ប្រជាជាតិដែលត្រូវបានបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលប្រជាជាតិនានានឹងត្រូវវិនាស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

លោក​បានល្បងដោយសេចក្តីឈឺចាប់វិញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់កំពុងសាកល្បងអ្នកដោយធ្វើឲ្យអ្នករងទុក្ខ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)