km_tn/job/36/10.md

2.9 KiB

ព្រះអង្គ​ក៏បើកត្រចៀករបស់ពួកគេ

លោកអេលីហ៊ូវនិយាយអំពីការធ្វើឲ្យមនុស្សម្នាក់ស្តាប់ ដូចជាកំពុងបើកត្រចៀករបស់មនុស្សម្នាក់នោះ។ របៀបផ្សេងទៀតនៃកាបកប្រែៈ «ព្រះអង្គក៏បណ្តាលឲ្យពួកគេស្តាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ឲ្យស្ដាប់​សេចក្តីបង្រៀនរបស់ព្រះអង្គ

«សេចក្តីបង្រៀន» ជានាម អាចត្រូវបានបកប្រែជាពាក្យសំដី។ របៀបផ្សេងទៀតនៃកាបកប្រែៈ «ចំពោះអ្វីដែលព្រះអង្គ កំពុងបង្រៀនដល់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

បែរចេញ​ពីអំពើ​ទុច្ចរិត

លោកអេលីហ៊ូវនិយាយអំពីការបញ្ឈប់សកម្មភាពមួយ ដូចជាពួកគេកំពុងបែរចេញពីអំពើ​ទុច្ចរិត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈប់ប្រព្រឹត្តអំពើ​ទុច្ចរិត» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នោះពួកគេនឹងប្រើចំនួនថ្ងៃនៅក្នុងភាពសំបូរសប្បាយ ហើយឆ្នាំរបស់ពួកគេ​នឹងបានស្កប់ចឹត្ត

ពាក្យថា «ថ្ងៃ» និង «ឆ្នាំ» ទាំងពីរសំដៅទៅលើអាយុកាលរបស់បុគ្គលនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងចំណាយជីវិតរបស់ពួកគេក្នុងភាពរុងរឿងនិងភាពស្កប់ស្កល់» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពួកគេ​នឹង​​ត្រូវ​វិនាស​ដោយ​មុខ​ដាវ

លោកអេលីហ៊ូវនិយាយអំពីមនុស្សម្នាក់ដែលបានស្លាប់យ៉ាងសាហាវ ដូចជាមនុស្សម្នាក់បានសម្លាប់ពួកគេដោយដាវ។ របៀបផ្សេងទៀតនៃកាបកប្រែៈ «ពួកគេនឹងស្លាប់ដោយការសម្លាប់ដ៏សាហាវ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)