km_tn/job/33/27.md

2.5 KiB

ព័ត៌មានទូទៅៈ

លោក​អេលី‌ហ៊ូវ​បន្តនិយាយទៅកាន់លោកយ៉ូប។

តែអំពើបាប​ខ្ញុំមិនបានដាក់ទោសខ្ញុំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «តែព្រះជាម្ចាស់មិនបានដាក់ទោសដល់អំពើបាបដែលខ្ញុំបានធ្វើនោះទេ។ (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

រំដោះ​ព្រលឹងខ្ញុំ​មិន​ឲ្យ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ

នៅទីនេះ «ព្រលឹង» របស់គេ សំដៅលើមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «រំដោះ​ព្រលឹងខ្ញុំ​ពីសេចក្ដីស្លាប់ នឹងការធ្លាក់ចូលទៅឋាននរក» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ឋាននរក

ជាកន្លែងដែលមនុស្សនឹងត្រូវទៅនៅពេលដែលពួកគេស្លាប់ នោះគឺសំដៅទៅ «ឋាននរក» របៀបផ្សេងទៀតក្នុងការបកប្រែៈ «សូមរំដោះខ្ញុំពីការស្លាប់ ហើយនិងការធ្លាក់ទៅក្នុងរណ្តៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជីវិតខ្ញុំ​នឹងបន្ត​មើល​ឃើញ​ពន្លឺ

នៅទីនេះមនុស្សត្រូវបានតំណាងដោយ «ជីវិត» របស់គេ។ ដូចគ្នានេះផងដែរការរស់នៅត្រូវបានគេនិយាយថាការមើលឃើញពន្លឺ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនឹងបន្តរស់នៅហើយមើលឃើញពន្លឺថ្ងៃ» ឬ «ខ្ញុំនឹងរស់នៅបន្តទៀត» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])