km_tn/job/33/25.md

3.8 KiB

ព័ត៌មានទូទៅៈ

លោក​អេលី‌ហ៊ូវ​បន្តនិយាយទៅកាន់លោកយ៉ូប។

រួចហើយ

ពាក្យថា «រួចហើយ» ត្រូវបានប្រើនៅទីនេះដើម្បីសម្គាល់អ្វីដែលនឹងកើតឡើង ប្រសិនបើព្រះជាម្ចាស់យល់ព្រមតាមសំណើរបស់ទេវតា។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «បន្ទាប់មក ជាលទ្ធផល» ឬ «ជាលទ្ធផលនៃសំណើដែលទេវតាស្នើសុំទៅព្រះជាម្ចាស់»

សាច់​ឈាមរបស់​គេ​នឹង​ក្លាយទៅ​ជាស្រស់​ស្អាតជាងកាលនៅពី​ក្មេងផង

នេះនិយាយពីបុរសដែលបានជាសះស្បើយហើយរាងកាយរបស់គាត់រឹងមាំឡើងវិញដូចជារាងកាយរបស់គាត់ប្រែជាថ្មីដូចរាងកាយរបស់កុមារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រាងកាយរបស់បុរសឈឺនឹងក្លាយជាថ្មីម្តងទៀតដូចជារាងកាយរបស់យុវជន» (សូមមើលៈ rc://*/ta/man/translate/figs-simile)

កុមារ

ពាក្យដែលបាត់អាចត្រូវបានបន្ថែម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សាច់ឈាមរបស់កុមារ» (សូមមើល rc://*/ta/man/translate/figs-ellipsis)

គេ​នឹង​ត្រឡប់ទៅដូចជាពេលនៅ​យុវ័យក៏ពេញដោយកម្លាំងរបស់គេ

នេះនិយាយពីបុរសនោះខ្លាំងម្តងទៀតដូចជាកាលពីក្មេងដូចជាគាត់ពិតជាក្មេងម្តងទៀត។ របៀបផ្សេងទៀតនៃការបកប្រែៈ «គាត់នឹងរឹងមាំម្តងទៀតដូចជានៅក្មេង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេ​ក៏ឃើញព្រះភក្ររបស់ព្រះអង្គ​ដោយ​អំណរ

នេះគឺជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេមានអំណរដោយសារការថ្វាយបង្គំព្រះជាម្ចាស់។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ព្រះភក្ររបស់ព្រះជាម្ចាស់

ពាក្យព្រះជាម្ចាស់នៅទីនេះគឺចង់សំដៅទៅ «ព្រះភក្រ្ត» របស់ព្រះជាម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ព្រះជាម្ចាស់នឹងប្រទានដល់មនុស្សជ័យជម្នះរបស់ព្រះអង្គ

«ព្រះជាម្ចាស់នឹងជួយសង្គ្រោះបុគ្គលនោះ» ឬ «ព្រះជាម្ចាស់នឹងធ្វើឲ្យអ្វីដែលត្រឹមត្រូវសម្រាប់បុគ្គលនោះម្តងទៀត»។