km_tn/job/33/13.md

2.8 KiB

ព័ត៌មានទូទៅៈ

លោក​អេលី‌ហ៊ូវ​បន្តនិយាយទៅកាន់លោកយ៉ូប។

ហេតុ​អ្វី​បាន​ជា​លោកនៅតែ​ចោទ​ប្រកាន់​ព្រះអង្គ​?

លោក​អេលី‌ហ៊ូវ​ប្រើសំណួរនេះដើម្បីបញ្ជាក់ថាលោកយ៉ូបមិនគួរប្រឆាំងនឹងព្រះជាម្ចាស់ទេ។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរមានបញ្ហាប្រឆាំងនឹងព្រះជាម្ចាស់ទេ» ឬ «អ្នកមិនគួរព្យាយាមប្រឆាំងជាមួយព្រះជាម្ចាស់ទេ» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះអង្គ​មិនបាច់​ទទួលខុសត្រូវសម្រាប់ការដែលព្រះអង្គបានធ្វីទេ

«ព្រអង្គមិនចាំបាច់បកស្រាយអ្វីដែលព្រះអង្គធ្វើនៅទេ»

ដិ្បត ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មួយដងជាពីរដង

នេះគឺជាគ្រាមភាសា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់និយាយម្ដងហើយម្ដងទៀត» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

យល់​សប្ដិ...នៅក្នុង​សុបិន​និមិត្ត​នៅពេលយប់

ឃ្លាទាំងនេះគឺមានន័យដូចគ្នា។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

និង​ពេល​ដែល​មនុស្ស​កំពុង​តែ​ដេកលង់‌លក់ ក្នុងការដែលងងុយលើគ្រែផង

នេះនិយាយអំពីមនុស្សដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់ដូចជាការដេកលក់ធ្លាក់មកលើពួកគេ ឬយកឈ្នះពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលមនុស្សកំពុងដេកលក់យ៉ាងពេញលេញនៅលើគ្រែរបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)