km_tn/job/30/01.md

5.3 KiB

មិនមានអ្វីទាំងអស់ ប៉ុន្តែ បានសើច​ចំអក​ដល់ខ្ញុំ

នាមអរូប «ពួកអ្នកសើចចំអក»​ អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទ «ចំអក»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ត្រឹមតែចំអកឲ្យខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ឪពុកវ័យក្មេង​ទាំង​នេះ គឺជាពួក​មនុស្ស​ដែលខ្ញុំបដិសេធមិនឲ្យធ្វើការជា​មួយ​ឆ្កែ​នៃហ្វូងចៀមរបស់ខ្ញុំ

នេះបង្ហាញថាតើគាត់ស្អប់ឪពុករបស់ពួកគេខ្លាំងយ៉ាងណា។ ពួកគេមិនល្អស្មើរនឹងឆ្កែរបស់គាត់ផង។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកឪពុក​ ដែលខ្ញុំស្អប់​ហើយមិនត្រូវបានអនុញ្ញាតឲ្យធ្វើការនៅក្បែរឆ្កែនៃហ្វូងចៀមរបស់ខ្ញុំទេ»

ឆ្កែ​នៃហ្វូងចៀមរបស់ខ្ញុំ

ទំនាក់ទំនងរបស់ឆ្កែទៅនឹងហ្វូងចៀម អាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆ្កែដែលចាំយាមហ្វូងចៀមរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ជាការពិតណាស់ កម្លាំងដៃនៃឪពុករបស់ពួកគេទាំងនោះ គឺយកប្រើការមិនកើតទេ តើធ្វើដូចម្តេចអាចជួយដល់ខ្ញុំ...កម្លាំងក៏ខ្សោយទៅដែរ?

លោកយ៉ូបបានប្រើសំណួរនេះដើម្បីចំអកនៃភាពកម្សោយរបស់មនុស្សទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កម្លាំងនៃដៃរបស់ឪពុករបស់ពួកគេមិនអាចជួយខ្ញុំបានទេ...កម្លាំងក៏ខ្សោយ»។

ហើយមនុស្សដែលមានវ័យកាន់តែចាស់ហើយកម្លាំងក៏ខ្សោយទៅដែរ?

កម្លាំងកាន់តែខ្សោយរបស់ពួកគេ គឺជាការប្រៀបធៀបដែលតំណាងឲ្យការមិនមានកម្លាំងទៀតទេ ប៉ុន្តែ ខ្សោយ។ ឃ្លា «វ័យចាស់ទុំ» សំដៅដល់ពួកគេសចាប់ផ្តើមចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សដែលចាស់និងគ្មានកម្លាំង» ឬ «មនុស្សដែលចាស់និងខ្សោយ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកគេទៅជាស្គមដោយ​សារភាពក្រីក្រ និងការអត់​ឃ្លាន

ពាក្យ «ពួកគេ»​ សំដៅដល់ពួកឪពុក​នៃពួកចំអកវ័យក្មេង។

ពួកគេទៅជាស្គមដោយ​សារភាពក្រីក្រ និងការអត់​ឃ្លាន

នាមអរូប «ភាពក្រីក្រ» អាចត្រូវបានបង្ហាញជាមួយពាក្យ «ក្រីក្រ»។ នាមអរូប «អ្នកឃ្លាន» អាចត្រូវបានបង្ហាញជាមួយពាក្យ «ឃ្លាន» ឬ «អត់អាហារ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេស្គមស្គាំងយ៉ាងខ្លាំង ព្រោះពួកគេក្រនិងអត់អាហារ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ពួក​គេ​ក្រៀមស្វិតនៅដីដែល​​ហួត‌ហែង

វាអាចមានអត្ថន័យពីរគឺៈ ទី១) «ដីស្ងួត» គឺជាការប្រៀបធៀបសម្រាប់ឬសស្ងួតដែលដុះនៅក្នុងដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេខាំស៊ីលើឬសដែលស្ងួតដែលរកឃើញនៅក្នុងដី» ឬ ២) កកេរនៅដីដែលស្ងួត» គឺជាការប្រៀបធៀបសម្រាប់ការសរិភោគ ទោះបីជាពួកគេអាចរកក្នុងដីស្ងួត។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)