km_tn/job/29/17.md

3.5 KiB

ព័ត៌មានទូទៅៈ

ក្នុងខ ១៨-២០ លោកយ៉ូបប្រាប់អំពីកិច្ចការដែលលោកបានធ្វើ ដើម្បីនិយាយមុនពេលការអាក្រក់ត្រូវបានកើតឡើងចំពោះគាត់។

ខ្ញុំ​បំបាក់​ថ្គាម...ខ្ញុំបានដណ្ដើម​យក​ជន​រង

លោកយ៉ូបនិយាយអំពីមនុស្សទុចរិតដែលធ្វើទុក្ខបុកម្នេញអ្នកដទៃ ហាក់ដូចជាពួកគេជាសត្វសាហាវ ដែលវាយប្រហារជនរងគ្រោះដោយចាប់ពួកគេដោយសារធ្មេញរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានធ្វើឲ្យមនុស្សទុចរិតឈប់ធ្វើទុក្ខបុកម្នេញមនុស្ស​ ដូចនរណាម្នាក់ដែលបំបាក់ធ្មេញរបស់សត្វសាហាវនិងរំដោះជនរងគ្រោះពីធ្មេញរបស់ពួកវា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​នឹងស្លាប់នៅក្នុងទ្រនំរបស់ខ្ញុំ

នៅទីនេះ «ទ្រនំ» តំណាងឲ្យផ្ទះរបស់លោកយ៉ូបនិងគ្រួសារ។ លោកយ៉ូបបាននិយាយ​ ហាក់ដូចជាលោកជាសត្វស្លាបដែលរស់នៅក្នុងសំបុកជាមួយកូនបក្សីតូចៗរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនឹងស្លាប់ក្នុងផ្ទះរបស់ខ្ញុំជាមួយគ្រួសាររបស់ខ្ញុំ» (UDB) ឬ «ខ្ញុំនឹងស្លាប់ក្នុងសុវត្ថិភាពនៃផ្ទះរបស់ខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំនឹងធ្វើឲ្យថ្ងៃរបស់ខ្ញុំវែងដូចចំនួនគ្រាប់ខ្សាច់

លោកយ៉ូបបាននិយាយ ហាក់ដូចជាថ្ងៃនៃជីវិតរបស់លោកអាចកើនចំនួនច្រើនឡើង ដូចជាគ្រាប់ខ្សាច់នៅលើឆ្នេរ។ នេះគឺសង្កត់ធ្ងន់ ដើម្បីបង្ហាញថាលោកអាចរស់នៅបានយូរអង្វែងទៀត» ឬ «ខ្ញុំនឹងរស់នៅជាច្រើនឆ្នាំទៀត» (សូមមើលៈ [[rc:///ta/man/translate/figs-hyperbole]] និង [[rc:///ta/man/translate/figs-simile]])

​ឫស​របស់ខ្ញុំ...មែករបស់ខ្ញុំ

លោកយ៉ូបបាននិយាយពីកម្លាំងរបស់លោក​ ហាក់ដូចជាលោកបានខ្លាំងដូចជាដើមឈើដែលមានទឹកហូហៀរ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)