km_tn/job/29/14.md

3.1 KiB

ខ្ញុំបានបំពាក់សេចក្ដី​សុចរិត​ ហើយការនេះ​ដូច​ជា​សម្លៀក‌បំពាក់​របស់ខ្ញុំ

ជាញឹកញាប់មនុស្សនិយាយពី សេចក្តីសុចរិត វាដូចជាសំលៀកបំពាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានធ្វើអ្វីដែលសុចរិត ហើយវាដូចជាសំលៀកបំពាក់លើខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយ​សេចក្តីយុត្តិធម៌របស់ខ្ញុំ​ក៏​ប្រៀប​ដូច​ជា​អាវ​ធំហើយនិងមួក

ជាញឹកញាប់មនុស្សនិយាយពី សេចក្តីសុចរិត វាដូចជាសំលៀកបំពាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានធ្វើអ្វីដែលសុចរិត ហើយវាដូចជាអាវវែង និងមួកលើខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

មួក

ក្រណាត់វែងដែលមនុស្សប្រុសពាក់ជុំវិញក្បាលរបស់គេ និងពាក់ដូចជាមួកមួយ។

ខ្ញុំ​ធ្វើ​ជា​ភ្នែក​របស់​មនុស្ស​ពិការ

នេះតំណាងឲ្យការជួយមនុស្សពិការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានដូចជាភ្នែកសម្រាប់មនុស្សពិការ» ឬ «ខ្ញុំដឹកនាំមនុស្សពិការភ្នែក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​ជា​ជើង​របស់​មនុស្ស​ពិការជើង

នេះតំណាងឲ្យការជួយមនុស្សពិការ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានដូចជាជើងសម្រាប់មនុស្សពិការ» ឬ «ខ្ញុំគាំទ្រមនុស្សពិការ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​ធ្វើ​ជា​ឪពុកដល់ជន​ក្រីក្រ

នៅទីនេះ «ខ្ញុំ​ធ្វើ​ជា​ឪពុក»​ តំណាងឲ្យការផ្តល់ឲ្យសម្រាប់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំផ្តល់ឲ្យជនក្រីក្រដូចជាឪពុកផ្តល់ឲ្យសម្រាប់កូនៗរបស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)