km_tn/job/29/11.md

3.2 KiB

ដ្បិត បន្ទាប់ពីត្រចៀករបស់ពួកគេបានស្តាប់​ឮ​ខ្ញុំ...បន្ទាប់មកភ្នែករបស់​គេបាន​ឃើញ​

ត្រចៀក តំណាងឲ្យអស់អ្នកដែលបានឮគាត់​ ហើយភ្នែក តំណាងឲ្យអស់អ្នកដែលឃើញគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាប់ពីពួកគេបានឮអ្វីដែលខ្ញុំប្រាប់ពួកគេ...បន្ទាប់ពីពួកគេបានឃើញខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ពួកគេនឹងធ្វើសាក្សីដល់ខ្ញុំ​ហើយនឹងយល់ស្រប់តាម​ខ្ញុំដែរ

«ពួកគេធ្វើជាសាក្សីដោយយល់ស្របជាមួយខ្ញុំ»

ខ្ញុំបានសង្គ្រោះមនុស្សក្រលំបាក​ ពេលគេស្រែកឡើង

នៅទីនេះ «មនុស្សក្រលំបាក» សម្តៅដល់អ្នកក្រមួយចំនួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានសង្គ្រោះមនុស្សក្រលំបាក​ ពេលគេស្រែកឡើង» (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

ជា​ពរ​របស់អ្នកនឹងជិតវិនាសបានមកលើខ្ញុំ

ព្រះពររបស់អ្នកណាម្នាក់មកដល់អ្នកណាម្នាក់​ តំណាងថា មនុស្សអោយពរអ្នកដទៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលហៀបនឹងវិនាសគួរអោយពរខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

អ្នកនឹងជិតវិនាសបានមកលើខ្ញុំ

នេះតំណាងមនុស្សគ្រប់គ្នាដែលជិតស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អស់អ្នកដែលជិតស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-genericnoun)

​ខ្ញុំ​បាន​ធ្វើឲ្យចិត្តរបស់​ស្ត្រី​មេម៉ាយ ច្រៀង​ដោយ​អំណរ​ដែរ

នៅទីនេះ «ចិត្តរបស់​ស្ត្រី​មេម៉ាយ»​ តំណាងឲ្យស្ត្រីមេម៉ាយមួយចំនួន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានធ្វើឲ្យស្ត្រីមេម៉ាយច្រៀងដោយអំណរ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-genericnoun]])