km_tn/job/29/09.md

2.0 KiB

ពួក​មេ​ដឹក​នាំ​ធ្លាប់បានឈប់​និយាយ នៅពេលខ្ញុំបានមកដល់

នេះជាសញ្ញានៃការគោរព។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

ហើយ​ពួកគេបានយកដៃបិតមាត់របស់គេផង

ពួកគេបានធ្វើនេះ ដើម្បីបង្ហាញថាពួកគេមិនអាចនិយាយបាន។ នេះជាសញ្ញានៃការគោរពរបស់ពួកគេសម្រាប់លោកយ៉ូប។ (សូមមើលៈ rc://*/ta/man/translate/translate-symaction)

សម្លេងរបស់ពួកអ្នក​អភិ‌ជន​ក៏​នៅ​ស្ងៀម​ស្ងាត់

នេះអាចត្រូវបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកអ្នកអភិជនស្ងៀមស្ងាត់សម្លេងរបស់ពួកគេ» ឬ «ពួកអ្នកអភិជនបានឈប់និយាយ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ហើយអណ្តាតរបស់ពួកគេក៏ខាំជាប់ មិន​មានអ្វីនិយាយចេញមកទេ

នេះតំណាងឲ្យការមានការគោរពយ៉ាងខ្លាំងរបស់ពួកគេ សម្រាប់លោកយ៉ូប ដែលពួកគេមិនមានអ្វីនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេមានអារម្មណ៍មិនអាចនិយាយអ្វីបាន» ឬ «ហើយពួកគេមិនមានអ្វីនិយាយទាំងអស់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)