km_tn/job/28/20.md

4.3 KiB

តើប្រាជ្ញាបានមកពីទីណា? ហើយតើ​ការ​យល់​ដឹង​​នៅ​ទីកន្លែង​ណាដែរ?

លោកយ៉ូបប្រើសំណួរទាំងនេះដើម្បីណែនាំ របៀបដែលមនុស្សទទួលបានប្រាជ្ញា និងការយល់ដឹង។ អលង្ការ «ខ្ញុំនឹងប្រាប់អ្នក ទីកន្លែងដែលប្រាជ្ញាមក និង កន្លែងរបស់ការយល់ដឹង» ឬ «ខ្ញុំនឹងប្រាប់អ្នក ធ្វើដូចម្តេចឲ្យមានប្រាជ្ញា និងរបៀបរៀនឲ្យយល់ដឹងពីកិច្ចការនានា» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើប្រាជ្ញាបានមកពីទីណា

ប្រាជ្ញា គឺត្រូវបាននិយាយហាក់ដូចជានៅក្នុងកន្លែងមួយ ហើយមកឯមនុស្ស។ ការមករបស់ប្រាជ្ញា តំណាងឲ្យមនុស្សមានប្រាជ្ញា។​ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សទទួលបានប្រាជ្ញានៅទីណា» ឬ «មនុស្សអាចមានប្រាជ្ញាដោយរបៀបណា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយតើ​ការ​យល់​ដឹង​​នៅ​ទីកន្លែង​ណាដែរ?

ការ​យល់​ដឹង​​​ ត្រូូវបាននិយាយ ហាក់ដូចជានៅក្នុងកន្លែងមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កន្លែងដែលមនុស្សទទួលការយល់ដឹង» ឬ «របៀបដែលមនុស្សរៀនឲ្យយល់ដឹងកិច្ចការនានា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​ប្រាជ្ញាគឺបានលាក់បាំងពី​ផ្នែកទាំងឡាយនៃរបស់ដែលមានជីវិត

នេះតំណាងឲ្យអ្វីៗដែលមានជីវិត មិនអាចឃើញប្រាជ្ញាទេ។ វាអាចត្រូវបានបង្ហាញក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានសត្វមានជីវិតណាមួយអាចឃើញប្រាជ្ញាឡើយ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

ហើយបិតបាំងពីសត្វស្លាប់ដែល​នៅ​លើ​មេឃដែរ

នេះតំណាងថា សត្វស្លាបគឺមិនបានឃើញ ប្រាជ្ញាទេ។ នេះអាចត្រូវបានបង្ហាញក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយទោះបីជាសត្វស្លាបដែកហើរលើអាកាសក៏មិនអាចឃើញប្រាជ្ញាដែរ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ការបំផ្លិចបំផ្លាញ ហើយសេចក្តីស្លាប់​បាននិយាយ​ថា

នៅទីនេះ «ការបំផ្លិចបំផ្លាញ» និង «សេចក្តីស្លាប់​» ជាការប្រៀបធៀប សម្រាប់ទីកន្លែងដែលមនុស្សទៅនេៅពេលដែលស្លាប់។ ពួកគេ ត្រូវបាននិយាយ ហាក់ដូចជាពួកគេជាមួយដែលអាចនិយាយបាន។ (សូមមើលៈ [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-personification]])