km_tn/job/27/22.md

3.4 KiB

ព័ត៌មានទូទៅៈ

ក្នុងខ ២២-២៣ យ៉ូបនិយាយពីខ្យល់ ដែលដូចជាមនុស្សកំពុងវាយប្រហារមនុស្សអាក្រក់។ (សូមមើលៈ rc://*/ta/man/translate/figs-personification)

ខ្យល់​នោះ​បក់​បោកយ៉ាងខ្លាំងមក​លើ​

នីទៅនេះ «បក់មកលើគាត់» តំណាងឲ្យការបក់នៃខ្យល់យ៉ាងខ្លាំងទាស់នឹងគាត់ដូចជាអ្នកវាយប្រហារ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាបក់យ៉ាងខ្លាំងទាស់នឹងគាត់ដូចជានរណាម្នាក់កំពុងវាយប្រហារគាត់» (សូមមើលៈ rc://*/ta/man/translate/figs-personification)

គេ​ព្យាយាម​រត់​គេច​ចេញពីដៃរបស់វាផងដែរ

នៅទីនេះ «ដៃ» តំណាងឲ្យអំណាច ឬការត្រួតត្រា ដែលខ្យល់មានទៅលើមនុស្សអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេបានព្យាយាមរត់គេចពីការត្រួតត្រារបស់វា» (សូមមើលៈ [[rc:///ta/man/translate/figs-personification]] ហើយ [[rc:///ta/man/translate/figs-metonymy]])

ហើយវាបាន​ទះដៃ​ដាក់គេក្នុងការចំអក

ការទះដៃគឺជារបៀបនៃការចំអកអោយអ្នកណាម្នាក់។ នៅទីនេះវាតំណាងឲ្យការធ្វើសម្លេងខ្លាំងៗនៃខ្យល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាធ្វើឲ្យមានសម្លេងខ្លាំងៗដូចជានរណាម្នាក់កំពុងទះដៃរបស់គេដើម្បីចំអកឲ្យគាត់» (សូមមើលៈ [[rc:///ta/man/translate/translate-symaction]] និង [[rc:///ta/man/translate/figs-personification]])

ហើយវាហួចដាក់គេនៅកន្លែងរបស់គេដែរ

ខ្យល់ធ្វើឲ្យមានសម្លេងដូចជាផ្លុំគេចេញពីកន្លែងរបស់គេ។​ វាមានសម្លេងដូចជាសម្លេងហួចដែលមនុស្សធ្វើដើម្បីចំអកអ្នកណាម្នាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាធ្វើសម្លេងហួច ដូចជានាំឲ្យគេចេញពីផ្ទះរបស់គេ» ឬ «វាផ្លុំគេចេញពីកន្លែងរបស់គេ ហើយធ្វើសម្លេងហួចដូចជាអ្នកណាម្នាក់ដែលហួចដាក់គេដើម្បីចំអកគេ» (សូមមើលៈ [[rc:///ta/man/translate/translate-symaction]] និង [[rc:///ta/man/translate/figs-personification]])