km_tn/job/27/20.md

2.6 KiB

ការ​ភ័យរន្ធត់បានយកឈ្នះ​គេ​

នៅទីនេះ «​ភ័យរន្ធត់» តំណាងឲ្យការកើតមានឡើងយ៉ាងលឿនលើគាត់។ វាអាចមានន័យពីរ «ភ័យរន្ធត់» គឺៈ ទី១) ជាការប្រៀបធៀបសម្រាប់អ្វីៗដែលបណ្តាលឲ្យមនុស្សខ្លាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «រឿងដែលរ​គួរឲ្យភ័យរន្ធត់ដែលកើតយ៉ាងលឿនលើគាត់» ឬ ទី ២) «ភ្លាមៗគាត់ត្រូវបានធ្វើឲ្យភ័យខ្លាច»

​ដូច​ទឹក​ជំនន់

ពាក្យ «ទឹក» សំដៅលើទឹកជំនន់។ ទឹកជំនន់អាចកើតឡើងយ៉ាងលឿននៅពេលដែលមនុស្សមិនបានរំពឹងទុកពីពួកវា ហើយពួកវាគ្រោះថា្នាក់និងបំផ្លិចបំផ្លាញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាទឹកជំនន់» ឬ «ដូចជាទឹកដែលកើនឡើងយ៉ាងលឿន» (សូមមើលៈ and rc://*/ta/man/translate/figs-simile)

ហើយ​ខ្យល់​ព្យុះនឹងយកគេទៅ

«ខ្យល់យ៉ាងខ្លាំងបក់គាត់ចេញទៅ»

ហើយបោសគេចេញទៅក្រៅពីកន្លែងរបស់គេដែរ

លោកយ៉ូបនិយាយពីខ្យល់ដែលបក់មនុស្សអាក្រក់ចេញពីផ្ទះរបស់ពួកគេ ដូចជាខ្យល់ដែលមនុស្សបោសដីចេញពីផ្ទះជាមួយអំបោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្យល់បោសគាត់ចេញពីកន្លែងរបស់គាត់ដូចជាស្រ្តីដែលបោសសំរាមចេញពីផ្ទះរបស់នាង» ឬ «ខ្យល់បក់គាត់យ៉ាងងាយចេញពីកន្លែងរបស់គាត់»​ (សូមមើលៈ rc://*/ta/man/translate/figs-personification)

កន្លែងរបស់គេដែរ

«ផ្ទះរបស់គាត់»