km_tn/job/27/15.md

3.0 KiB

ពួក​អ្នក​ដែលរស់នៅបន្តពីគេ

«ពួកអ្នកដែលនៅរស់បន្ទាប់ពីគាត់ស្លាប់»។ ឃ្លានេះសំដៅដល់កូនចៅរបស់មនុស្សអាក្រក់។ នេះអាចត្រូវបានបញ្ជាក់ច្បាស់លាស់។ «ពួកអ្នកដែលនៅរស់បន្ទាប់ពីឪពុកជាមនុស្សអាក្រក់របស់ពួកគេស្លាប់ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

នឹង​ត្រូវ​ស្លាប់កប់ ដោយ​ជំងឺ​រាត​ត្បាត

នៅទីនេះ «ត្រូវកប់» តំណាងឲ្យការស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងស្លាប់ដោយជំងឺរាតត្បាត» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ស្រ្តីមេម៉ាយរបស់គេ...ពួក​គេ

ពាក្យ «របស់ពួក​គេ» និង «ពួក​គេ» សំដៅលើ «អស់អ្នកដែលនៅរស់បន្តពីគេ» ដែលជា កូនចៅរបស់មនុស្សអាក្រក់។

ប្រមូល​ប្រាក់​ទុក​ដូច​ជា​ធូលី​ដី

ពាក្យ «ពូនឡើង» នៅទីនេះ ជាការប្រៀបធៀប ដែលមានន័យថាប្រមូលមកយ៉ាងច្រើន។ លោកយ៉ូបនិយាយ​ ហាក់ដូចជាប្រាក់ងាយនឹងប្រមូលដូចជាធូលីដី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រមូលប្រាក់ជាពំនូកដ៏ធំ» ឬ «ប្រមូលប្រាក់ ងាយដូចជាគាត់អាចប្រមូលធូលីដី» (សូមមើលៈ rc://*/ta/man/translate/figs-simile)

ប្រមូល (ពូនឡើង) ទុក ស្លៀក​ពាក់ ដូចជាដីឥដ្ឋ

ពាក្យ «ពូនឡើង» នៅទីនេះ ជាការប្រៀបធៀប ដែលមានន័យថាប្រមូលមកយ៉ាងច្រើន។ លោកយ៉ូបនិយាយ​ ហាក់ដូចជាសំលៀកបំពាក់យាងស្រួលនឹងក្លាយទៅជាដីឥដ្ឋ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រមូលសំលៀកបំពាក់ជាពំនូកដ៏ធំ» ឬ «ប្រមូលសំលៀកបំពាក់ ងាយដូចជាគាត់អាចប្រមូលដីឥដ្ឋ» (សូមមើលៈ rc://*/ta/man/translate/figs-simile)