km_tn/job/27/13.md

2.1 KiB

ការនេះ​ហើយ​គឺជាវាសនា របស់​មនុស្ស​អាក្រក់ជាមួយព្រះជាម្ចាស់

វាសនារបស់មនុស្សអាក្រក់ជាមួយព្រះ សំដៅដល់អ្វីដែលព្រះបានមានផែនការសម្រាប់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាផែនការដែលព្រះបានមានផែនការសម្រាប់មនុស្សអាក្រក់»

គឺ​ជា​កេរដំណែលនៃពួកអ្នកជិះជាន់គេ ត្រូវ​ទទួល​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

នៅទីនេះ «​កេរដំណែលនៃពួកអ្នកជិះជាន់» ជាការប្រៀបធៀបដែលតំណាងឲ្យអ្វីដែលនឹងកើតឡើងចំពោះពួកជិះជាន់គេ។ អ្វីដែលព្រះនឹងធ្វើចំពោះពួកគេ​ដែលបាននិយាយ វាហាក់ដូចជាកេរមរតកដែលព្រះបានប្រទានឲ្យគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នឹងធ្វើចំពោះពួកជិះជាន់គេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

សម្រាប់ឲ្យ​ដាវ​សម្លាប់ប៉ុណ្ណោះ

នៅទីនេះដាវគឺតំណាងឲ្យការស្លាប់នៅក្នុងសង្គ្រាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងស្លាប់នៅក្នុងសង្គ្រាម» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)