km_tn/job/27/08.md

4.4 KiB
Raw Permalink Blame History

ដិ្បត តើអ្វីទៅដែលជាក្តីសង្ឃឹមរបស់មនុស្សទមិឡ នៅពេល...ហើយពេលព្រះជាម្ចាស់បានដកយកជីវិតរបស់គេផងនោះ?

លោកយ៉ូបប្រើសំណួរនេះដើម្បីនិយាយថាដូចគ្នានឹងមនុស្សដែលគ្នាក្តីសង្ឃឹម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានក្តីសង្ឃឹមសម្រាប់មនុស្សទមិឡទេនៅពេលព្រះ...ដកព្រលឹងរបស់ពួកគេ!» (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

នៅពេលព្រះជាម្ចាស់ បានបដិសេធគេចេញ ហើយពេលព្រះជាម្ចាស់បានដកយកជីវិតរបស់គេផងនោះ?

ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលព្រះកាត់ពួកគេចេញហើយដកជីវិតរបស់ពួកគេ» ឬ «ពេលព្រះបណ្តាលឲ្យគេស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

បានបដិសេធគេចេញ

នេះគឺជាការប្រៀបធៀប មានន័យថា «សម្លាប់ពួកគេ» ឬ «បណ្តាលឲ្យគេស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

បានដកយកជីវិតរបស់គេផង

នេះគឺជាការប្រៀបធៀប មានន័យថា «សម្លាប់គាត់» ឬ «ធ្វើឲ្យគាត់បញ្ឈប់ការរស់នៅ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើព្រះជាម្ចាស់នឹងស្តាប់ឮសម្រែករបស់ពួកគេ នៅពេលជួបបញ្ហាបានកើតឡើងលើគេទេ?

លោកយ៉ូបប្រើសំណួរទាំងនេះដើម្បីនិយាយថាព្រះនឹងមិនជួយអ្នកនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះនឹងមិនស្តាប់សម្រែករបស់គេ នៅពេលបញ្ហាធ្លាក់មកលើគេទេ»។ ឬ «នៅពេលបញ្ហាធ្លាក់មកលើគេ ហើយគេស្រែករកជំនួយ ព្រះជាម្ចាស់នឹងមិនស្តាប់សម្រែករបស់គេទេ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើព្រះជាម្ចាស់នឹងស្តាប់ឮសម្រែករបស់ពួកគេ

នៅទីនេះ «ឮសម្រែករបស់ពួកគេ» តំណាងការឆ្លើយតបទៅនឹងសម្រែករបស់មនុស្សទមិឡ និងការជួយគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «តើព្រះឆ្លើយតបនឹងសម្រែករបស់គេឬ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

តើពួកទមិឡរីករាយខ្លួនគេនៅក្នុងព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ហើយស្រែករកព្រះជាម្ចាស់គ្រប់ពេលវេលាទេ?

លោកយ៉ូបប្រើសំណួរនេះដើម្បីនិយាយថាមនុស្សទមិឡ មិនត្រូវធ្វើការទាំងនេះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេនឹងមិនរីករាយនឹងអ្វីដែលព្រះដ៏ពេញដោយព្រះចេស្តាធ្វើនោះទេ ហើយគេក៏មិនអធិស្ឋានរបស់ព្រះគ្រប់ពេលនោះដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)