km_tn/job/27/06.md

4.3 KiB

ខ្ញុំ​នឹងតោង​សេចក្ដី​សុចរិត​របស់​ខ្ញុំ

នៅទីនេះ «នឹងតោង​» ជាពាក្យប្រៀបធៀបដែលបង្ហាញពីការកំណត់ដើម្បីបន្តនិយាយអ្វីមួយ។ នាមអរូប «សេចក្តីសុចរិត» អាចត្រូវបានបង្ហាញជាមួយ​ «សុចរិត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំនៅតែរឹងមាំដើម្បីបន្តនិយាយថាខ្ញុំសុចរិត» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

នឹងមិនបោះបង់វាចោលឡើយ

នៅទីនេះឃ្លា «នឹងមិនបោះបង់វាចោល» គឺជាការប្រៀបធៀបដែលបង្ហាញការឈប់និយាយអ្វីមួយ។ រឹងមាំ «នឹងមិនបញ្ឈប់ការនិយាយថាខ្ញុំសុចរិត» ឬ «នឹងមិនបញ្ឈប់ការនិយាយដូច្នេះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គំនិតខ្ញុំនឹងមិនបន្ទោសខ្ញុំ

នៅទីនេះ «គំនិតខ្ញុំ» តំណាងឲ្យលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជាក្នុងគំនិតរបស់ខ្ញុំ ខ្ញុំនឹងមិនបន្ទោសខ្លួនរបស់ខ្ញុំទេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចូរ​ឲ្យ​សត្រូវ​របស់ខ្ញុំ​បានដូច​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ចូរឲ្យ​ពួកអ្នក​ដែល​ទាស់​នឹង​ខ្ញុំ

ល្បះពីរដែលចាប់ផ្តើមជាមួយនឹងពាក្យដូចគ្នា។ ពួកវាត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់ពីបំណងប្រាថ្នាដ៏រឹងមាំរបស់លោកយ៉ូប ដែលវានឹងកើតឡើង។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

ចូរ​ឲ្យ​សត្រូវ​របស់ខ្ញុំ​បានដូច​ជា​មនុស្ស​អាក្រក់​ចុះ

គាត់ចង់ឲ្សត្រូវរបស់គាត់បានដូចជាមនុស្សអាក្រក់ អាចត្រូវបញ្ជាក់យ៉ាងច្បាស់លាស់។

ហើយ​ចូរឲ្យ​ពួកអ្នក​ដែល​ទាស់​នឹង​ខ្ញុំ បាន​ដូច​ជាមនុស្ស​ទុច្ចរិត​ផងដែរ

គាត់ចង់ឲ្យសត្រូវរបស់គាត់បានដូចជាមនុស្សអាក្រក់ អាចត្រូវបានបញ្ជាក់ច្បាស់លាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូមឲ្យសត្រូវរបស់ខ្្ញុំត្រូវបានដាក់ទោសដូចជាមនុស្សអាក្រក់» ឬ «សូមឲ្យព្រះដាក់ទោសសត្រូវរបស់ខ្ញុំដូចព្រះអង្គដាក់ទោសមនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

ពួកអ្នក​ដែល​ទាស់​នឹង​ខ្ញុំ

នៅទីនេះ «ក្រោកឡើងទាស់នឹងខ្ញុំ» គឺជាការប្រៀបធៀប​ មានន័យផ្ទុយពីគាត់។ ឃ្លាទាំងមូលគឺសំដៅលើគូបដិបក្សរបស់លោកយ៉ូប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)