km_tn/job/27/04.md

2.7 KiB

បបូរ​របស់មាត់​ខ្ញុំ​នឹងមិន​និយាយការអាក្រក់ទេ ហើយ​អណ្ដាត​របស់ខ្ញុំ​ក៏​មិន​និយយ​ពីការបោកប្រាស់ដែរ

ឃ្លាទាំងពីរនេះមានន័យស្រដៀងគ្នា​ ហើយត្រូវបានប្រើរួមគ្នាដើម្បីបញ្ជាក់ថាលោកនឹងមិននិយាយតាមរបៀបនោះទេ។​ ឃ្លា «បបូរមាត់របស់ខ្ញុំ» និង «អណ្តាតរបស់ខ្ញុំ» តំណាងឲ្យរូបលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់ខ្ញុំនឹងមិននិយាយការអាក្រក់ និង ការបោកប្រាស់ឡើយ» (សូមមើលៈ [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-synecdoche]])

និយាយការអាក្រក់...និយាយ​ពីការបោកប្រាស់

នាមអរូប «ការអាក្រក់» និង «ការបោកប្រាស់» អាចត្រូវបានបង្ហាញជាមួយ «យ៉ាងឃោឃៅ» និង «ដែលបោកបញ្ឆោត»។ របៀបផ្សេងទៀតនៃការបកប្រែៈ «និយាយយ៉ាងឃោឃៅ...និយាយដែលបោកបញ្ឆោត»

ខ្ញុំ​នឹងមិនព្រមនិយាយថា អ្នកទាំងបីបាននិយាយត្រូវនោះទេ

«ខ្ញុំនឹងមិនយល់ព្រមជាមួយអ្នក ហើយនិយាយថាអ្នកទាំងបីនិយាយត្រូវដែរ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

អ្នកទាំងបីបាននិយាយត្រូវនោះទេ

ពាក្យ «អ្នក» នៅទីនេះគឺជាពហុវចន។​វាសំដៅដល់មិត្តៗរបស់លោកយ៉ូប។ (សូមមើលៈ rc://*/ta/man/translate/figs-you)

ខ្ញុំនៅតែមិនបដិសេធ សេចក្តីត្រឹមត្រូវរបស់ខ្ញុំ

«ខ្ញុំនឹងមិននិយាយថាខ្ញុំគ្មានទោសកំហុសនោះទេ» ឬ «ខ្ញុំនៅតែនិយាយថា ខ្ញុំគ្មានកំហុស»