km_tn/job/26/13.md

5.2 KiB

ដោយព្រោះខ្យល់ដង្ហើមរបស់ព្រះអង្គបានធ្វើឲ្យ

នាមអរូប «ដង្ហើម» អាចត្រូវបានបកប្រែជាមួយកិរិយាសព្ទ «ដកដង្ហើម» ឬ «ផ្លុំ»។ រូបភាពនេះតំណាងឲ្យព្រះធ្វើឲ្យខ្យល់បក់ទៅពពក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានសម្អាតផ្ទៃមេឃ ដោយការដកដង្ហើម» ឬ «ព្រះបានផ្លុំពពកចេញទៅ ដូច្នេះ ផ្ទៃមេឃក៏បានស្រឡះ»។ (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-metaphor]])

ផ្ទៃមេឃស្រឡះ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ បាន​ចាក់​ទម្លុះ​ពស់ដែលរត់គេច

នៅទីនេះ «​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ» តំណាងឲ្តសាស្ត្រាវុធរបស់ព្រះ និង «ទម្លុះ» តំណាងឲ្យការសម្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយសាស្ត្រាវុធរបស់ព្រះ ទ្រង់ទម្លុះសត្វពោះដែលរត់គេច» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពស់ដែលរត់គេច

«សត្វពស់បានព្យាយាមរត់ចេញពីព្រះអង្គ»។ នេះសំដៅលើរ៉ាហាប សត្វដ៏ធំសម្បើមក្នុងសមុទ្រ។ (សូមមើល ២៦:១១។

មើល៍! ការ​ទាំង​នេះ​គ្រាន់​តែ​ជា​ជាចំណែកតូច នៃផ្លូវ​ព្រះ‌អង្គ​

នៅទីនេះ «ចំណែកតូច» តំណាងឲ្យផ្នែកតូចៗ ដែលយើងអាចឃើញអ្វីមួយដែលធំសម្បើម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មើល៍! របស់ទាំងនេះដែលព្រះបានបង្ហាញគ្រាន់តែជាផ្នែកតូចមួយនៃអំណាចមហិមារបស់លោក» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយការនិយាយខ្សិបគ្នា​ពី​ព្រះ‌អង្គ!

នេះជាការឧទាន ដែលបង្ហាញការធ្វើអោយឆ្ងល់របស់លោកយ៉ូបនៃកិច្ចការដ៏អស្ចារ្យទាំងអស់ដែលលោកយ៉ូបធ្វើ ដែលយើងមិនបានដឹងអំពីវា។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងឮត្រឹមតែការខ្សឹបខ្សៀវ» (សូមមើលៈ rc://*/ta/man/translate/figs-exclamations)

ហើយការនិយាយខ្សិបគ្នា​ពី​ព្រះ‌អង្គ!

ការឃើញអ្វីដែលព្រះធ្វើ ត្រូវបាននិយាយដូចជាការឮព្រះសូសៀររបស់ព្រះ។ ការឮការខ្សឹបខ្សៀវអំពីទ្រង់ តំណាងឲ្យការមើលឃើញការតូចតាចនៃកិច្ចការដ៏មហិមាដែលទ្រង់បានធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាដូចជាការឮត្រឹមតែការខ្សឹបខ្សៀវនៃព្រះសូរសៀងដ៏ពេញដោយព្រះចេស្តារបស់ទ្រង់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

​តើ​អ្នក​ណា​អាច​យល់​ពីផ្គរលាន់នៃព្រះចេស្តារបស់ព្រះអង្គបាន?

«ផ្គរលាន់នៃព្រះចេស្តារបស់ព្រះអង្គ» តំណាងភាពអស្ចារ្យទាំងអស់នៃអ្វីដែលព្រះធ្វើ។ លោកយ៉ូបប្រើសំណួរនេះដើម្បីបញ្ជាក់ថាអំណាចរបស់ព្រះគឺមហិមាដែលមិនមានអ្នកណាម្នាក់អាចយល់ដល់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាអាចយល់ពីអំណាចដ៏មហិមារបស់ទ្រង់បានទេ!» (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])