km_tn/job/26/01.md

3.6 KiB

ហេតុអ្វីបានជាអ្នកជួយដល់​មនុស្ស... ដៃដែល​គ្មាន​កម្លាំងបាន!

នៅក្នុងស្ថានភាពទាំងនេះ លោកយ៉ូបកំពុងបន្ទោសលោកប៊ីលដាដ។ ពាក្យ «មនុស្ស» សំដៅលើខ្លួនរបស់គេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំគ្មានអំណាច ហើយក៏គ្មានកម្លាំងដែរ ប៉ុន្តែ អ្នកប្រព្រឹត្តដូចជាអ្នកបានជួយខ្ញុំ ប៉ុន្តែ ជាការពិត អ្នកមិនបានជួយខ្ញុំអ្វីទាំងអស់!» (សូមមើលៈ rc://*/ta/man/translate/figs-irony)

ដៃដែល​គ្មាន​កម្លាំង

លោកយ៉ូបប្រើឃ្លានេះដើម្បីពណ៌នាពីខ្លួនរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំ ដែលដូចជាដៃដែលមិនមានកម្លាំង» ឬ «មនស្សម្នាក់ដែលខ្សោយយ៉ាងខ្លាំង» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហេតុអ្វីបានជាអ្នក​ឲ្យយោបល់ដល់​មនុស្ស​ដែល​គ្មាន​ប្រាជ្ញា ហើយប្រកាលទៅគាត់ជាពាក្យនៃចំណេះដឹង!

លោកយ៉ូបគឺកំពុងនិយាយថាលោកប៊ីលដាដមិនបានផ្តល់យោបល់ និងចំណេះល្អណាមួយដល់លោកទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកធ្វើដូចជាខ្ញុំគ្មានប្រាជ្ញា​ ហើយថាអ្នកបានឲ្យយោបល់ដល់ខ្ញុំ ថាអ្នកផ្តល់យោបល់ល្អៗដល់ខ្ញុំ!» (សូមមើលៈ rc://*/ta/man/translate/figs-irony)

ប្រកាសទៅគាត់ជាពាក្យនៃចំណេះដឹង

«ផ្តល់ឲ្យគាត់នូវយោបល់ល្អៗ»

តើ​អ្នក​ណាជួយអ្នកឲ្យនិយាយ​ពាក្យ​ទាំង​នេះ​បាននោះ? តើ​ជា​វិញ្ញាណ​របស់​អ្នក​ណា ដែល​បានចេញទៅពី​អ្នក​?

នៅក្នុងសំណួរទាំងនេះលោកយ៉ូបបន្តចំអកលោកប៊ីលដាដ។ ពួកគេទាំងពីរសួរសំណួរដែលមិនទាមទារចម្លើយ និងមានន័យដូចគ្នាទាំងស្រុង។ ពួកគេត្រូវបានប្រើរួមគ្នាដើម្បីជំរុញកម្លាំងគ្នាទៅវិញទៅមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកត្រូវបានជួយឲ្យនិយាយពាក្យទាំងនេះ។ ប្រហែលជាមានព្រលឹងបានជួយអ្នកឲ្យនិយាយពួកវា!» (​សូមមើលៈ rc://*/ta/man/translate/figs-rquestion)