km_tn/job/25/01.md

3.1 KiB

លោក​ប៊ីល‌ដាឌ ដែលជាជនជាតិ​ស៊ូអា

ការបកប្រែឈ្មោះមនុស្សនេះ​ដូចក្នុង ២:១១

ព្រះ‌ចេស្តា និង​ការភ័យ​ខ្លាចគឺ​នៅជាមួយ​ព្រះអង្គ

នៅទីនេះ «ព្រះអង្គ» សំដៅលើព្រះជាម្ចាស់។ «ព្រះចេស្តា» និង «ការភ័យខ្លាច» នាមអរូប។ អាចបញ្ជាក់ជាកិរិយាសព្ទ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះចេស្តា និង ការភ័យខ្លាចគឺនៅជាមួយព្រះ» ឬ «ព្រះគ្រប់គ្រងលើគ្រប់ទាំងអស់ ហើយមនុស្សគួរភ័យខ្លាចចំពោះតែទ្រង់មួយព្រះអង្គ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

​នៅ​ស្ថាន​ដ៏​ខ្ពស់របស់ព្រះអង្គនៃស្ថានសួគ៌

«នៃស្ថានសួគ៌» ឬ «នៅស្ថានដ៏ខ្ពស់នៃស្ថានសួគ៌»

តើដែលមានអ្នកណាអាចរាប់​ពល​ទ័ព​របស់ព្រះ‌អង្គ​បាន​ឬទេ?

លោកប៊ីលដាដប្រើសំណួរនេះដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ព្រះ។ ចម្លើយគឺ «ទេ»។ ឃ្លានេះ សំដៅលើទាហានដែលជាពលទេវតារបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាអាចរាប់ចំនួននៃពួកទេវតាក្នុងពលទាហានរបស់ទ្រង់បានទេ» ឬ «ពលទាហានរបស់ទ្រង់គឺធំណាស់ ដែលមិនមានអ្នកណាអាចរាប់បានទេ»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metonymy]])

តើពន្លឺរបស់ទ្រង់មិនបានចែងចាំងទៅលើអ្នកណាខ្លះ?

លោកប៊ីលដាដប្រើសំណួរនេះដើម្បីបង្ហាញថាព្រះប្រទានពន្លឺដល់មនុស្សគ្រប់គ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាម្នាក់ទេដែលពន្លឺរបស់ទ្រង់មិនចែងចាំងលើគេនោះ» ឬ «ព្រះបានធ្វើឲ្យពន្លឺរបស់ទ្រង់ចែងចាំងលើមនុស្សគ្រប់ៗគ្នា»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)