km_tn/job/24/20.md

3.5 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តការនិយាយ។

ផ្ទៃ​ពោះ

នេះសំដៅលើម្តាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ម្តាយ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ហើយ​ដង្កូវ​ដែលបាន​ចោះរូប​គេ​យ៉ាងឆ្ងាញ់នោះ

នេះមានន័យថា គាត់នឹងស្លាប់ហើយពពួកដង្កូវនឹងស៊ីសពរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដង្កូវនឹងរីករាយជាមួយការស៊ីសាកសពរបស់គេ» ឬ «គាត់នឹងស្លាប់ ហើយរូបកាយរបស់គាត់នឹងត្រូវស៊ីដោយពួកដង្កូវ» (សូម​មើលៈ rc://*/ta/man/translate/figs-idiom)

ក៏មិនអាច​នឹក​ចាំ​ពី​គេតទៅទៀត​ផងដែរ

នេះអាចត្រូវបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្នកណាម្នាក់នឹងចងចាំពីគាត់ទៀតទេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ពួកមនុស្សអាក្រក់នឹងត្រូវបាក់បែក​ទៅដូច​ជា​ដើម​ឈើដែរ

ការបំផ្លាញមនុស្សអាក្រក់របស់ព្រះជាម្ចាស់ គឺបានពណ៌នា ថាគាត់ហាក់ដូចជាដើមឈើដែលត្រូវបានកាត់។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់នឹងបំផ្លាញមនុស្សអាក្រក់ដូចជាគេជាដើមឈើមួយដើម» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

មនុស្សអាក្រក់បានលេបត្របាក់

នេះជាការប្រៀបធៀបបញ្ជាក់ពីភាពគ្មានមេត្តារបស់មនុស្សអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សអាក្រក់ប្រព្រឹត្តការអាក្រក់ គឺដូចជាសត្វសាហាវសម្លាប់រំពាររបស់វា» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពួកស្ត្រី​អារ​ដែល​មិន​បង្កើត​កូនបាន

មនុស្សក្នុងជំនាន់នោះចាត់ទុកថាមនុស្សស្រីដែលអារ គឺត្រូវបណ្តាសាពីព្រះ។ ទោះបី គឺតំណាងគ្រោះកាចបំផុតរបស់ស្ត្រី។

ស្ត្រី​មេម៉ាយ

ស្ត្រីដែលប្តីស្លាប់ចោល