km_tn/job/24/18.md

1.9 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តការនិយាយ។

ដូចជាពពុះដែលនៅលើផ្ទៃទឹក

ពពុះនៅបានតែរយៈពេលខ្លី។ នេះបញ្ជាក់ថាតើព្រះនឹងបណ្តាលឲ្យមនុស្សសាលសូន្យទៅរហ័សយ៉ាងដូចម្តេច។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ដីដែលជាចំណែករបស់ពួកគេគឺជាបណ្ដាសា

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះដាក់បណ្តាសាដីដែលជាចំណែករបស់ពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-activepassive)

ដូច​ជាការហួតហែងហើយ​ក្តៅ​រលាយអស់ទៅ...ពួកអ្នកដែលធ្វើបាប​ដែរ

លោកយ៉ូបនិយាយថាអ្នកប្រព្រឹត្តបាបនឹងសាបសូន្យក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ដូចគ្នានឹងគ្រាប់ព្រិលនិងរលាយនៅពេលកម្ដៅមកដល់។ (សូមមើលៈ rc://*/ta/man/translate/figs-simile)

ភាពហួតហែង និង កម្ដៅ

ពាក្យទាំងពីរនេះពណ៌នាយ៉ាងសំខាន់អំពីរដូវកាលដូចគ្នា ហើយត្រូវបានប្រើរួមគ្នាដើម្បីពណ៌នាវាឲ្យបានពេញលេញ។ (សូមមើលៈ rc://*/ta/man/translate/figs-hendiadys)