km_tn/job/24/08.md

3.2 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តការនិយាយ។

ពួកគេ​ត្រូវទទឹកជាមួយនឹង​ភ្លៀង​ដែល​មក​ពី​ភ្នំ

«ពួកគេ​ត្រូវទទឹកនៅពេល​ភ្លៀង​នៅក្នុងតំបន់​ភ្នំ»

​កូន​កំព្រាចេញ​ពីដោះ​ម្តាយ

នៅទីនេះ «ដោះ» សំដៅលើម្តាយ។ នេះបង្ហាញថាក្មេងកំព្រាទាំងនេះនៅតូចនៅឡើយ។ នេះអាចធ្វើឲ្យច្បាស់លាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ក្មេងកំព្រាតូចៗចេញពីដៃម្តាយរបស់ពួកគេ» ឬ «ទារកដែលគ្មានឪពុកពីម្តាយរបស់ពួកគេ» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-explicit]])

​កូន​កំព្រា

ពាក្យនេះជាទូទៅសំដៅលើក្មេងៗដែលគ្មានពុកម្តាយ។ យ៉ាងណាក៏ដោយ នៅទីនេះ វាក៏ត្រូវបានប្រើសម្រាប់ក្មេងដែលមានម្តាយ ប៉ុន្តែ មិនមានឪពុក។

យកកូនក្មេងធ្វើជារបស់បញ្ចាំពីអ្នកក្រផងដែរ

«យកកូនៗរបស់អ្នកក្រដើម្បីធានាថា អ្នកក្រនឹងសងប្រាក់ដែលពួកគេបានខ្ចីពីមនុស្សអាក្រក់»

ជារបស់បញ្ចាំ

អ្នកឲ្យខ្ចីនឹងយករបស់អ្វីមួយពីអ្នកខ្ចីដើម្បីប្រាកដថាអ្នកខ្ចីសងប្រាក់គាត់វិញ។ ការបកប្រែនេះ ដូចក្នុង ២៤:២។

ត្រូវ​ដើរ

«ដើរទៅមក»

ដោយខ្លួន​ទទេ អត់​មាន​សម្លៀកបំពាក់​ទេ

ពាក្យ «អត់មានសំលៀកបំពាក់» មានន័យដូចគ្នាទៅនឹង «ខ្លួនទទេ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្លួនទទេទាំងស្រុង» ឬ «ខ្លួនទទេព្រោះពួកគេគ្មានសំលៀកបំពាក់» (សូមមើលៈ rc://*/ta/man/translate/figs-doublet)

ពួកគេ​នៅតែ​ជញ្ជូន​កណ្ដាប់​ស្រូវឲ្យអ្នកដទៃដដែល

នេះមានន័យថាការងាររបស់ពួកគេនឹងផ្តល់អាហារសម្រាប់អ្នកដទៃគឺមិនមែនសម្រាប់ខ្លួនពួកគេទេ។