km_tn/job/23/10.md

4.6 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តការនិយាយ។

ព្រះ‌អង្គ​ស្គាល់​ផ្លូវ​ដែលខ្ញុំដើរ​

សកម្មភាពរបស់លោកយ៉ូប បាននិយាយហាក់ដូចជាផ្លូវដែលោកដើរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះដឹងអ្វីដែលខ្ញុំធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំ​នឹង​ចេញ​ទៅដូច​ជា​មាស

លោកយ៉ូបជឿថា ការសាកល្បងនឹងបង្ហាញថាលោកគឺបរិសុទ្ធដូចមាសសុទ្ធ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់នឹងឃើញថាខ្ញុំបរិសុទ្ធដូចមាស ដែលមិនសុទ្ធត្រូវបានដុតរួច» (UDB) (សូមមើលៈ rc://*/ta/man/translate/figs-simile)

ជើងរបស់​ខ្ញុំ​បាន​ដើរ​ជាប់​តាម​ជំហាន​ព្រះ‌អង្គ

នៅទីនេះ «ជើងរបស់​ខ្ញុំ» សំដៅលើលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានតាមផ្លូវដែលទ្រង់បានបង្ហាញខ្ញុំ» (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ខ្ញុំ​បាន​រក្សា​ផ្លូវ​របស់ព្រះ‌អង្គ

ការស្តាប់ឱវាតរបស់លោកយ៉ូប គឺបាននិយាយហាក់ដូចជាគាត់កំពុងដើរក្នុងផ្លូវដែលព្រះបានបង្ហាញគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានធ្វើអ្វីដែលទ្រង់បានប្រាប់ខ្ញុំឲ្យធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ក៏មិនងាក​បែរ​ទៅ​ខាង​ណា​ដែរ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អនុវត្តតាមវាដោយជាក់លាក់» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

ខ្ញុំ​មិន​ដែល​ត្រឡប់ក្រោយ​ពី

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានគោរពតាមអ្វីដែលទ្រង់បានបង្គាប់មក» (សូមមើលៈ rc://*/ta/man/translate/figs-litotes)

នៃ​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ

ឃ្លានេះសំដៅដល់សារដែលព្រះបានមានព្រះបន្ទូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលទ្រង់បានមានព្រះបន្ទូល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំ​បាន​ប្រមូលសម្បត្តិទុកក្នុងចិត្តរបស់ខ្ញុំ

នៅទីនេះ «ចិត្តរបស់ខ្ញុំ» សំដៅដល់មនុស្សផ្នែកខាងក្នុងរបស់លោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំបានស្តារមនុស្សផ្នែកខាងក្នុងរបស់ខ្ញុំ» ឬ «ខ្ញុំគិតជារឿយៗអំពី» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

ព្រះ‌បន្ទូល នៃ​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ

នេះសំដៅដល់ព្រះបន្ទូលរបស់ព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលទ្រង់បានមានបន្ទូល» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)