km_tn/job/22/23.md

3.6 KiB

ប្រយោគភ្ជាប់

លោកអេលីផាសបន្តការនិយាយទៅកាន់លោកយ៉ូប។

លោក​នឹង​បាន​សង់​ឡើង​

លោកអេលីផាសប្រៀបធៀបការស្តារឡើងវិញរបស់លោកយ៉ូប ទៅនឹងការសាងសង់ឡើងវិញនៃផ្ទះដែលបានរលំ។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់នឹងព្យាបាលអ្នក ហើយធ្វើឲ្យអ្នកចម្រុងចម្រើនម្តងទៀង» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

បើ​លោកដាក់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ពី​ទី​លំនៅ​របស់លោក

នៅទីនេះអំពើទុច្ចរិត ត្រូវបានពណ៌នាដូចជាមនុស្សម្នាក់ដែលរស់នៅក្នុងលំនៅរបស់លោកយ៉ូប ដែលត្រូវផ្លាស់ចេញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នក និងគ្រប់គ្នាក្នុងផ្ទះរបស់អ្នកឈប់ធ្វើបាប» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ចូរ បោះ‌​ចោល​ទ្រព្យរ​បស់លោក​ទៅ​លើ​ធូលី​ដី

បោះចោលទ្រព្យសម្បត្តិទីក្នុងធូលីដី គឺធ្វើវាហាក់ដូចជាគ្មានសារសំខាន់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពិចារណាចុះ ភោគទ្រព្យរបស់អ្នក នឹងទៅជាគ្មានសារសំខាន់ដូចជាធូលីដី» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

មាស​នៃអូភារ​នៅក្នុង​ចំណោមថ្ម នៃដងស្ទឹង

ដាក់មាសទៅក្នុងអូរ គឺធ្វើហាក់ដូចជាវាគ្មានតម្លៃជាងដុំថ្មនោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មាសរបស់អ្នកនឹងទៅជាគ្មានតម្លៃ ដូចជាដុំថ្មនៅក្នុងអូរ» (សូមមើលៈ rc://*/ta/man/translate/figs-idiom)

អូភារ

នេះជាឈ្មោះនៃភូមិភាគមួយ ដ៏ល្បីល្បាញសម្រាប់មាសរបស់គេ។ (សូមមើលៈ rc://*/ta/man/translate/translate-names)

ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នឹង​បាន​ជា​ទ្រព្យ​របស់លោក និង​ជា​ប្រាក់​ក៏ប្រណិត​សម្រាប់អ្នក​ផង

នេះមានន័យថាព្រះនឹងមានតម្លៃចំពោះលោកយ៉ូបច្រើនជាងទ្រព្យសម្បត្តិនានា។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)