km_tn/job/22/12.md

3.2 KiB

ប្រយោគភ្ជាប់

លោកអេលីផាសបន្តការនិយាយទៅកាន់លោកយ៉ូប។

តើ​ព្រះ‌អង្គ​មិន​បានគង់នៅទីខ្ពស់​នៃស្ថាន​សួគ៌​ទេ​ឬ?

លោកអេលីផាសប្រើសំណួរនេះដើម្បីណែនាំថា ព្រះជាម្ចាស់បានឃើញអំពើបាបរបស់លោកយ៉ូបហើយព្រះអង្គនឹងកាត់ទោសគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះជាម្ចាស់គឺគង់នៅស្ថានសួគ៌ដ៏ខ្ពស់ ហើយទ្រង់ទតឃើញគ្រប់យ៉ាងដែលកើតមានលើផែនដី»។ (សូមមើលៈ [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-explicit]])

ចូរ​មើល​ផ្កាយ​ដែលនៅទីខ្ពស់​ទាំង​នោះ តើ​ខ្ពស់​យ៉ាងណា​ទៅ!

លោកអេលីផាស បញ្ជាក់ថាព្រះគឺខ្ពស់ជាងពពួកផ្កាយ។ នេះអាចត្រូវបានធ្វើឲ្យឃើញច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចូរមើល តើពពួកផ្កាយនៅខ្ពស់យ៉ាងណា។ ព្រះគឺគង់នៅខ្ពស់ជាងពួកវា» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

តើ​ព្រះជាម្ចាស់​ដឹងបានដូចម្តេច? តើ​ព្រះ‌អង្គ​អាច​កាត់ក្តី​តាមរយៈសេចក្ដី​ងងឹតដែលក្រាស់បានទេ?

លោកអេលីផាសប្រើសំណួរនេះដើម្បីបញ្ជាក់ថា លោកយ៉ូបបាននិយាយការនេះទាស់នឹងព្រះជាម្ចាស់។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះមិនបានដឹងពីអ្វីដែលកើតឡើផេនដីទេ។ ទ្រង់គង់នៅក្នុងពពកខ្មៅក្រាស់ ហើយក៏មិនវិនិច្ឆ័យទោសយើងដែរ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ព្រះអង្គយាងរំលងស្ថានសួគ៌

នៅទីនេះ «រំលង» សំដៅលើរបាំងដែលមនុស្សពីបុរាណជឿថាបានញែកផែនដីពីស្ថានសួគ៌។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់គង់សែនឆ្ងាយនៅស្ថានសួគ៌ ដើម្បីទតមើលអ្វីដែលកើតឡើងនៅទីនេះ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)