km_tn/job/21/25.md

2.5 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តនិយាយទៅកាន់មិត្តរបស់លោក។

ម្នាក់​ទៀត​ស្លាប់​ទៅ​

លោកយ៉ូបប្រៀបធៀបមនុស្សម្នាក់នេះនឹងម្នាក់ទៀតដែលស្លាប់ក្នុងក្តីសុខសាន្ត ក្នុង ២១:២២។

ទាំង​មាន​ការ​ជូរ​ល្វីងនៃព្រលឹង

នៅទីនេះទុក្ខព្រួយត្រូវបាននិយាយ វាដូចជារស់ជាតិជូរល្វីង ហើយ «ព្រលឹង» សំដៅដល់ខ្លួនមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជាមួយកំហឹង និង ការអន់ចិត្ត» ឬ «បន្ទាប់ពីរស់នៅជីវិតដ៏ក្រៀមក្រំ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-synecdoche]])

មិនដែលបានស្គាល់​បទពិសោធន៍នៃ​សេចក្ដី​ល្អ

នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់វិជ្ជមាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «មានបទពិសោធន៍តែនឹងរឿងអាក្រក់»

ពួក​គេ​ដេក​ចុះដូចគ្នាទៅ​ក្នុង​ធូលី​ដី

នេះជារបៀបដ៏សមរម្យក្នុងការនិយាយថាពួកគេបានស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេទាំងពីបានស្លាប់ ហើយមនុស្សបានបញ្ចុះពួកគេ» (សូមមើលៈ rc://*/ta/man/translate/figs-euphemism)

ដង្កូវគ្របពីលើ​​ពួកគេ​ទាំងពីរដែរ

ដង្កូវត្រូវបានផ្សារភ្ជាប់ជាមួយនឹងសាកសពដែលពុករលួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដង្កូវនៅក្នុងធូលីដី ស៊ីសាកសពរបស់ពួកគេ»