km_tn/job/21/22.md

3.8 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តនិយាយទៅកាន់មិត្តរបស់លោក។

តើ​មាន​អ្នក​ណាអាចបង្រៀន​ចំណេះដឹងរបស់ព្រះជាម្ចាស់​បានទេ ព្រោះ​ព្រះ‌អង្គ​​ជំនុំ‌ជម្រះ​សូម្បីពួក​អ្នក​ដែលនៅទីខ្ពស់?

លោកយ៉ូបប្រើសំណួរនេះដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់ដឹងគ្រប់យ៉ាង។ របៀបផ្សេងទៀតនៃការបកប្រែៈ «យ៉ាងជាក់ស្តែង មិនមានអ្នកណាម្នាក់បង្រៀនអ្វីមួយដល់ព្រះបានទេ ព្រោះព្រះអង្គជំនុំជម្រះសូម្បីអ្នកដែលនៅទីខ្ពស់»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ពួក​អ្នក​ដែលនៅទីខ្ពស់

អាចមានន័យពីរ​គឺ ៈ ទី១) ពួកអ្នកដែលនៅស្ថានសួគ៌ (UDB) ឬ ទី២) មនុស្សមានអំណាច

មនុស្សម្នាក់បានស្លាប់ទាំងមានកម្លាំងពេញលេញ

លោកយ៉ូបធ្វើឲ្យផ្ទុយពីបុរសម្នាក់នេះដែលស្លាប់ក្នុងសុខភាពដ៏ល្អនិងសុខសាន្ត ទៅនឹងមនុស្សដែលស្លាប់ក្នុងទុក្ខសោកនិងការឈឺចាប់ ក្នុង ២១:២៥។ អ្នកអាចធ្វើឲ្យវាជាក់លាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ មានមនុស្សពីរនាក់ ម្នាក់អាចស្លាប់នៅក្នុងកម្លាំងរបស់គេ» (សូមមើលៈ rc://*/ta/man/translate/figs-explicit)

រូបកាយរបស់គាត់ពេញទៅដោយទឹកដោះ

ទាំងពីរនេះ មានន័យថា មនុស្សដែលមានសុខភាពល្អបំផុត។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)

រូបកាយរបស់គាត់ពេញទៅដោយទឹកដោះ ហើយខួរឆ្អឹងខ្នង​របស់គាត់គឺមានសម្នើមហើយមានសុខភាពល្អ

ទាំងពីរនេះ មានន័យថា មនុស្សដែលមានសុខភាពល្អបំផុត។ (សូមមើលៈ rc://*/ta/man/translate/figs-parallelism)

រូបកាយរបស់គាត់ពេញទៅដោយទឹកដោះ

ពាក្យ «ទឹកដោះ» មានន័យថា «ធាត់»។ អត្ថន័យដទៃទៀតគឺ គាត់ត្រូវចិញ្ចឹមបានល្អ។ របៀបផ្សេងទៀតនៃការបកប្រែៈ «រាង្គកាយរបស់គាត់េពេញទៅដោយខ្លាញ់» (សូមមើល: rc://*/ta/man/translate/figs-idiom)

ហើយខួរឆ្អឹងខ្នង​របស់គាត់គឺមានសម្នើមហើយមានសុខភាពល្អ

នេះជាគ្រាមភាសាមានន័យ​ថា រូបកាយរបស់គេនៅក្មេង ហើយមានសុខភាពល្អ។ (សូមមើលៈ rc://*/ta/man/translate/figs-idiom)