km_tn/job/21/16.md

4.9 KiB

ប្រយោគភ្ជាប់

លោកយ៉ូបបន្តនិយាយទៅកាន់មិត្តរបស់លោក។

មើល៍! តើទ្រព្យទាំងនោះមិនបាននៅក្នុងដៃរបស់គេទេឬអី?

នៅទីនេះ «ដៃ» សំដៅលើអំណាច ឬ​ការត្រួតត្រារបស់ពួកគេ។ លោកយ៉ូបប្រើសំណួរនេះដើម្បីជំទាស់នឹងមិត្តរបស់លោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «មើល៍ មនុស្សអាក្រក់ទាំងនេះ ជំទាស់ថា ពួកគេបានធ្វើឲ្យខ្លួនពួកគេបានចម្រុងចម្រើនឡើង!» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-rquestion]])

តើប៉ុន្មានដង...គ្រោះមហន្តរាយធ្លាក់មកលើគេនោះ?

លោកយ៉ូបប្រើសំណួរនេះដើម្បីបញ្ជាក់ថាវាហាក់ដូចជាសម្រាប់គាត់ ព្រះមិនបានដាក់ទោសមនុស្សអាក្រក់ញឹកញាប់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាមិនញឹកញាប់...គ្រោះមហន្តរាយរបស់ពួកគេធ្លាក់មកលើគេនោះ»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ចង្កៀងរបស់មនុស្សអាក្រក់ បានរលត់នោះ

លោកយ៉ូបប្រៀបធៀបការរលត់ចង្កៀងទៅនឹងមនុស្សស្លាប់។ នេះអាចត្រូវបានបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលព្រះនាំឲ្យពួកគេស្លាប់យ៉ាងឆាប់រហ័ស» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-activepassive]])

ចង្កៀងរបស់មនុស្សអាក្រក់

លោកយ៉ូបប្រៀបធៀបជីវិតរបស់មនុស្សអាក្រក់ ទៅនឹងចង្កៀងដែលកំពុងឆេះ។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

តើប៉ុន្មានដងដែលវាបានកើតឡើង...ក្នុងសេចក្តីក្រោធរបស់ព្រះអង្គនោះ?

លោកយ៉ូបប្រើសំណួរទីពីរដើម្បីបញ្ជាក់ថា វាដូចគ្នាទៅនឹងគេ ដែលព្រះមិនបានដាក់ទោសមនុស្សអាក្រក់ញឹកញាប់នោះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាមិនញឹកញាប់ទេ...ក្នុងសេចក្តីក្រោធរបស់ទ្រង់»។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

តើប៉ុន្មានដង...ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ?

លោកយ៉ូបប្រើសំណួរទីបីដើម្បីបញ្ជាក់ថា វាដូចគ្នានឹងមនុស្សដែលព្រះមិនបានដាក់ទោសមនុស្សអាក្រក់ភ្លាម។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាមិនញឹកញាប់...ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ?

ពួកគេ​ដូច​ជា​ចំបើង​នៅពីមុខខ្យល់ ឬ​ដូច​ជា​អង្កាម​ដែល​ខ្យល់​ព្យុះ​ផាត់​យក​ទៅនោះ?

សេចក្តីស្លាប់របស់មនុស្សអាក្រក់ដែលបាននិយាយ ដូចជាពួកវាជាចម្បើងដែលគ្មានតម្លៃ ហើយដូចជាអង្កាមដែលខ្យល់ផាត់ទៅ។ នេះអាចបញ្ជាក់ក្នុងទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះបានយកពួកគេចេញដូចជាខ្យល់ផាត់អង្កាម» (សូមមើលៈ [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-activepassive]])