km_tn/job/20/28.md

3.7 KiB

ព័ត៌មានទូទៅៈ

នេះជាការបញ្ចប់ពាក្យសម្តីរបស់លោកសូផារទៅកាន់លោកយ៉ូប។

ចាក​ចេញ​ទៅ

«រលាយបាត់ទៅ» ឬ «ចេញបាត់ទៅ»

ការល្អ (ទ្រព្យសម្បត្តិ) របស់គេ​នឹង​ហូរ​ចេញបាត់​ទៅ

នៅទីនេះឃ្លា​ «​ហូរ​ចេញបាត់​ទៅ» តំណាងឲ្យការយកចេញឆ្ងាយពីគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រព្យសម្បត្តិរបស់គេនឹងត្រូវយកចេញឆ្ងាយពីគេ ដូចជាទ្រព្យសម្បត្តិដែលហូរតាមទឹកក្នុងពេលទឹកជំនន់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទ្រព្យសម្បត្តិរបស់គេ

«ការកាប់កាប់របស់គេ»

​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់

នៅទីនេះ «សេចក្ដី​ក្រោធ» តំណាងឲ្យការដាក់ទោស។ នាមអរូប «សេចក្ដី​ក្រោធ» អាចត្រូវបានបង្ហាញជាមួយកិរិយាសព្ទដាក់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ « ថ្ងៃនោះ នៅពេលដែលព្រះដាក់ទោសមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

នេះ​ជា​ចំណែករបស់​មនុស្ស​អាក្រក់ ត្រូវ​ទទួល​ពី​ព្រះជាម្ចាស់

​ឃ្លា «ទទួល​ពី​ព្រះជាម្ចាស់» នៅទីនេះ សំដៅដល់អ្វីដែលព្រះបានសម្រេចព្រះទ័យ ថាអ្វីដែលគួរនឹងកើតចំពោះអ្នកណាម្នាក់។ វាគឺជាការនិយាយ ដែលហាក់ដូចជាមានអ្វីមួយដែលព្រះចង់ប្រទានឲ្យគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាអ្វីដែលព្រះបានសម្រេចព្រះទ័យថាគឺនឹងត្រូវកើតឡើងចំពោះមនុស្សអាក្រក់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ជា​មរតកដែល​បានទុកសម្រាប់គេដោយព្រះជាម្ចាស់

នេះ សំដៅដល់អ្វីដែលព្រះបានសម្រេចព្រះទ័យ ថាអ្វីដែលគួរនឹងកើតចំពោះអ្នកណាម្នាក់។ វាគឺជាការនិយាយ ដែលហាក់ដូចជាមានអ្វីមួយដែលព្រះចង់ប្រទានឲ្យគេជាមរតក។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាអ្វីដែលព្រះបានរៀបផែនការដើម្បីប្រទានឲ្យគេ» ឬ «នេះជាអ្វីដែលព្រះបានរៀបផែនការដើម្បីកើតឡើងចំពោះគេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)