km_tn/job/20/20.md

2.9 KiB

គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់

នេះអាចថ្លែងឡើងវិញជាមួយភាពអវិជ្ជមានតែមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គេត្រូវបានលេបត្របាក់គ្រប់បែបយ៉ាង ហើយមិនមានអ្វីដែលនៅសេសសល់នោះទេ» ឬ «គ្មានធ្វីដែលនៅសេសសល់នោះទេ ព្រោះគ្រប់យ៉ាងត្រូវបានលេបត្របាក់» (សូមមើលៈ rc://*/ta/man/translate/figs-doublenegatives)

គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់

ពាក្យ «លេបត្របាក់» នៅទីនេះ​តំណាងអោយ ការប្រមូលរបស់គ្រប់យ៉ាងសម្រាប់ខ្លួនគាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មិនមានអ្វីដែលនៅសេសសល់ ដែលគេមិនបានយកវាសម្រាប់ខ្លួនគេនោះទេ» ឬ «គេបានយករបស់គ្រប់យ៉ាងសម្រាប់ខ្លួនគេ ហើយមិនមានអ្វីមួយនៅសេសសល់នោះទេ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

គេនឹងធ្លាក់ទៅក្នុងបញ្ហា

«គេនឹងជួបប្រទះនឹងបញ្ហាយ៉ាងឆាប់រហ័ស»

ទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ (ដៃនៃមនុស្សគ្រប់រូបដែលនៅក្នុងភាពក្រីក្រ នឹងមកទាស់ជាមួយនឹងគេ)

នៅទីនេះ «ដៃ» តំណាងឲ្យអំណាច ហើយ «ដៃ...នឹងមកទាស់ជាមួយនឹងគេ» តំណាងឲ្យមនុស្សដែលកំពុងវាយប្រហារគេ។ នាមអរូប «ភាពក្រីក្រ» អាចត្រូវបានបង្ហាញជាមួយគុណនាម «ក្រីក្រ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សគ្រប់គ្នាដែលនៅក្នុងភាពក្រីក្រនឹងវាយប្រហារគាត់» ឬ «មនុស្សគ្រប់គ្នាដែលក្រីក្រនឹងវាយប្រហារគាត់» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-abstractnouns]])