km_tn/job/20/17.md

2.3 KiB

ព័ត៌មានទូទៅៈ

លោកសូផារបន្តការនិយាយជាមួយលោកយ៉ូប។

​ទឹក​ទន្លេ ហើយទឹកស្ទឹង ទឹក​ឃ្មុំ រួមទាំងទឹក​ដោះ

​ទឹក​ទន្លេ និង ទឹកស្ទឹងជាការប្រៀបធៀប ដែលតំណាងឲ្យភាពសម្បូរសប្បាយ។ ទឹកឃ្មុំនិងទឹកដោះ​ជាការប្រៀបធៀប ដែលតំណាងការល្អ ដែលព្រះប្រទានឲ្យមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភាពសម្បូរសប្បាយនៃការល្អដែលព្រះប្រទានឲ្យមនុស្សរបស់ព្រះអង្គ» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ផលផ្លែនៃពលកម្មរបស់គាត់

ជាធម្មតា «ផលផ្លែនៃពលកម្មរបស់គាត់» គឺសំដៅដល់លទ្ធផលនៃកម្លាំងពលកម្មរបស់គាត់។ ក្នុងករណីនេះវាសំដៅដល់របស់ដែលមនុស្សអាក្រក់បានលួច។ របៀបផ្សេងទៀតនៃការបកប្រែៈ «របស់ដែលគាត់បានធ្វើដើម្បីទទួលបានវា» ឬ «របស់ដែលគេបានលួច» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-explicit]])

ហើយក៏មិនអាចបរិភោគបានដែរ

នៅទីនេះ «បរិភោគ» ផលផ្លែនៃកម្លាំងពលកម្មរបស់គាត់ តំណាងឲ្យការរីករាយនឹងរបស់ដែលគាត់បានលួចមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយនឹងមិនអាចរីករាយនឹងពួកវាបានទេ» (មើល: rc://*/ta/man/translate/figs-metaphor)