km_tn/job/20/15.md

5.3 KiB

ព័ត៌មានទូទៅៈ

លោកសូផារបន្តការនិយាយជាមួយលោកយ៉ូប។

គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល...ដេញវាទាំងនោះ ចេញ​ពី​ពោះ​របស់គេដែរ

លោកសូផារនិយាយអំពីការកើនឡើងនិងការបាត់បង់ទ្រព្យសម្បត្តិ វាហាក់ដូចជាអាហារដែលមនុស្សបរិភោគហើតក្អួតចេញមកវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សអាក្រក់ក្លាយជាអ្នកមានសម្បត្តិដ៏សម្បើម ប៉ុន្តែ គេបានបាត់បង់ទ្រព្យសម្បត្តិរបស់គេដូចជាមនុស្សដែលក្អួតអាហាររបស់គេចេញមកវិញ។ ព្រះធ្វើឲ្យគេបាត់បង់វាទាំងអស់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល

ឃ្លា «គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល»​ អាចមានអត្ថន័យពីរយ៉ាងដែលតំណាងឲ្យគឺៈ ទី១) មានទ្រព្យសម្បត្តិយ៉ាងច្រើនហើយរក្សាវាទុកដោយអាត្មានិយម។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សមានទ្រព្យសម្បត្តិកើនឡើងយ៉ាងច្រើន ហើយរក្សាវាទុកសម្រាប់តែខ្លួនឯង» ឬ ទី២) មានទ្រព្យសម្បត្តិយ៉ាងច្រើនតាមវិធីដ៏អាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សអាក្រក់លួចទ្រព្យសម្បត្តិបានយ៉ាងច្រើន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះ​ជាម្ចាស់នឹងដេញវាទាំងនោះ ចេញ​ពី​ពោះ​របស់គេដែរ

ឃ្លា «ដេញវាទាំងនោះ ចេញ​ពី​ពោះ​របស់គេ» នៅទីនេះ ជាការប្រៀបធៀបសម្រាប់ការធ្វើឲ្យមនុស្សក្អួតពួកវាចេញមក។ នេះ ជាការប្រៀបធៀបសម្រាប់ការធ្វើឲ្យមនុស្សបាត់បង់សម្បត្តិរបស់គេ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដេញ

«ក្រវាត់ ឬ បោះចោល»

គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន

នៅទីនេះ «ជញ្ជក់​ពិស​របស់​ពស់​ហនុមាន» តំណាងឲ្យការប្រព្រឹត្តកិច្ចការអាក្រក់។ ទាំងពីរនេះគឺគ្រោះថ្នាក់ខ្លាំងណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការធ្វើការអាក្រក់ គឺដូចជាការជញ្ជក់ពិសពីសត្វពស់ពិស» ឬ «គាត់នឹងធ្វើការអាក្រក់ហើយនឹងធ្វើឲ្យអន្តរាយដល់ជីវិតរបស់គាត់ ដូចមនុស្សដែលជញ្ជក់ពិសពីសត្វពស់ពិស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពិស

«ពិសនៃសត្វពស់»

ហើយ​នឹង​ស្លាប់​អណ្ដាត​ពស់នឹងសម្លាប់គេផងដែរ

ពស់ពិស គឺជាពស់ដែលមានពិសសាហាវ។ អណ្តាតរបស់វា តំណាងឲ្យការចឹកពិសរបស់វា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការចឹករបស់ពស់ពិសនឹងសម្លាប់គាត់» ឬ «ពស់ពិសនឹងចឹកគាត់ ហើយគាត់នឹងស្លាប់» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ហើយ​នឹង​ស្លាប់​អណ្ដាត​ពស់នឹងសម្លាប់គេផងដែរ

ពស់ពិស តំណាងឲ្យមនុស្សអាក្រក់។​របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្តីអាក្រក់របស់គាត់ នឹងសម្លាប់គាត់ ដូចការចឹករបស់ពស់ពិស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)