km_tn/job/20/12.md

3.7 KiB

ព័ត៌មានទូទៅៈ

លោកសូផារបន្តការនិយាយជាមួយលោកយ៉ូប។

ទោះ​បីសេចក្ដី​អាក្រក់ មាន​រស​់ជាតិផ្អែម​នៅ​ក្នុង​មាត់​របស់គេក្តី

នៅទីនេះ «សេចក្ដី​អាក្រក់មាន​រស​់ជាតិផ្អែម​» តំណាងឲ្យមនុស្សដែលមានអំណសប្បាយក្នុងការធ្វើការអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីការធ្វើការអាក្រក់ជាទីគាត់ចិត្ត ដូចជាការភ្លក់អាហារផ្អែមនៅក្នុងមាត់» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយទោះ​បីគេ​បានលាក់វានោះ​នៅ​ក្រោម​អណ្ដាតក៏ដោយ

នេះជាតំណាងឲ្យការចង់បន្តរីករាយនឹងការអាក្រក់ ដូចជាគេចង់បន្តការរីករាយនឹងរស់ជាតិអាហារដោយការរក្សាវានៅក្នុងមាត់។ (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

នោះ​អាហារ​ដែលនៅ​ក្នុង​ពោះ​របស់គេ​នឹងប្រែ ទៅ​ជាល្វីង

នៅពេលដែលអាហារវាប្រែទៅជាល្វីងនៅក្នុងក្រពះ វានាំឲ្យឈឺចាប់ហើយមានរស់ជាតិល្វីងជូរចត់។ នេះជាការប្រៀធៀបសម្រាប់មនុស្សដែលជួបប្រទះការឈឺចាប់ ផលវិបាកដោយសារការប្រព្រឹត្តការអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កិច្ចការអាក្រក់ទាំងឡាយវាត្រឡប់មកដូចជាអាហារដែលប្រែជាល្វីងជូរចត់នៅក្នុងក្រពះ​» ឬ «ផលវិបាកនៃកិច្ចការអាក្រក់អស់ទាំងនោះ គឺជាការឈឺចាប់ដូចជាអាហារដែលមកជាមានរស់ជាតិជូរនៅក្នុងក្រពះ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ហើយវាក្លាយទៅជា​ពិសនៃ​ពស់​ហនុមាន​នៅ​ក្នុង​មនុស្សអាក្រក់នោះ

នេះគឺជារូបភាព ដែលវាអាក្រក់ជាងអាហារជូរនៅក្នុងក្រពះទៅទៀត។ នេះជាការប្រៀបធៀបសម្រាប់មនុស្សដែលជួបប្រទះនឹងផលវិបាកដ៏អាក្រក់ នៃការធ្វើការអាក្រក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ផលវិបាកនៃការធ្វើការអាក្រក់ទាំងនោះជាសេចក្តីឈឺចាប់ដូចជាថ្នាំពុលដែលនៅក្នុងមនុស្ស» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ពិស

«ពិសនៃសត្វពស់»