km_tn/job/20/10.md

2.6 KiB

ព័ត៌មានទូទៅៈ

លោកសូផារបន្តការនិយាយជាមួយលោកយ៉ូប។

កូន​ចៅរបស់​គេ

«កូនចៅរបសើមនុស្សអាក្រក់»

ហើយដៃ​របស់​គេ​នឹង​ត្រូវ​ប្រគល់ទ្រព្យ‌សម្បត្តិ​ត្រឡប់មក​វិញ

នៅទីនេះ «ដៃ» សំដៅដល់កូនចៅរបស់មនុស្សអាក្រក់។ នៅពេលដែលគេស្លាប់បាត់ កូនចៅរបស់គេនឹងត្រូវសងត្រឡប់គ្រប់យ៉ាងដែលគេបានយកពីអ្នកដទៃ។ (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ឆ្អឹងរបស់​គេ​គឺពេញ​កម្លាំង​របស់​យុវវ័យ

«ឆ្អឹង» របស់គេ តំណាងឲ្យរូបកាយរបស់គេ។ ពាក្យ «ពេញ» នៃកម្លាំងរបស់យុវវ័យ តំណាងឲ្យការខ្លាំងដូចជាមនុស្សវ័យក្មេង។ របៀបផ្សេងទៀតនៃការបកប្រែៈ «រូបកាយរបស់គេខ្លាំងដូចជារូបការរបស់មនុស្សវ័យក្មេង» (សូមមើលៈ [[rc:///ta/man/translate/figs-synecdoche]] និង [[rc:///ta/man/translate/figs-metaphor]])

ប៉ុន្តែ វានឹង​ត្រូវ​ដួល​ចុះជាមួយគេ ទៅ​ក្នុង​ធូលី​ដី​ដែរ

ពាក្យ «វា» សំដៅដល់កម្លាំងនៃយុវវ័យរបស់គេ។​ ពាក្យប្រៀបធៀប «​ដួល​ចុះជាមួយគេ ទៅ​ក្នុង​ធូលី​ដី» តំណាងឲ្យការស្លាប់។ ភាពខ្លាំងដែលស្លាប់គឺជាការប្រៀបធៀបឲ្យការរលាយបាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែ កម្លាំនៃយុវវ័យរបស់គេនឹងស្លាប់ជាមួយគេ» ឬ «ប៉ុន្តែ កម្លាំងនៃយុវវ័យរបស់គេនឹងស្លាប់ជាមួយគេ» (សូមមើលៈ [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])