km_tn/job/20/06.md

5.2 KiB

ព័ត៌មានទូទៅៈ

លោកសូផារបន្តការនិយាយជាមួយលោកយ៉ូប។

ទោះ​បី​កម្ពស់​របស់អ្នកនោះ

«ទោះបីជាកម្ពស់របស់មនុស្សអាក្រក់ខ្ពស់»

ទោះ​បី​កម្ពស់​របស់អ្នកនោះខ្ពស់ដល់​ផ្ទៃ​មេឃ

នាមអរូបយ «​កម្ពស់» អាចត្រូវបានបង្ហាញជាមួយគុណនាម «ខ្ពស់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះ​បី​អ្នកនោះខ្ពស់ដល់​ផ្ទៃ​មេឃ» (សូមមើលៈ rc://*/ta/man/translate/figs-abstractnouns)

ទោះ​បី​កម្ពស់​របស់អ្នកនោះខ្ពស់ដល់​ផ្ទៃ​មេឃ

កម្ពស់របស់មនុស្សអាក្រក់ តំណាងឲ្យកេរ្តិ៍ឈ្មោះ ឬកិត្តិយសរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ ​«ទោះបីជា កេរ្តិ៍ឈ្មោះ របស់គេខ្ពស់ដល់ផ្ទៃមេឃ» ឬ «ទោះបីជា កិត្តិយស របស់គេខ្ពស់ដល់ផ្ទៃមេឃ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទោះ​បី​កម្ពស់​របស់អ្នកនោះខ្ពស់ដល់​ផ្ទៃ​មេឃ

ឃ្លា «ខ្ពស់ដល់​ផ្ទៃ​មេឃ» នៅទីនេះ តំណាងឲ្យ ភាពអស្ចារ្យយ៉ាងខ្លាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីជា កេរ្តិ៍ឈ្មោះ របស់គេ អស្ចារ្យយ៉ាងណាក្តី» ឬ «ទោះបីជា កិត្តិយស របស់គេអស្ចារ្យយ៉ាងណាក្តី» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ទោះ​បី​កម្ពស់​របស់អ្នកនោះខ្ពស់ដល់​ផ្ទៃ​មេឃ

នាមអរូបយ​ «ខ្ពស់» តំណាងឲ្យកេរ្តិ៍ឈ្មោះ ឬ កិត្តិយស។ គំនិតទាំងពីរនេះអាចត្រូវបានបង្ហាញជាមួយប្រភេទផ្សេងទៀតនៃឃ្លា។ របៀបផ្សេងទៀតនៃការបកប្រែៈ ​​«ទោះបីជាមនុស្សគិតថាគេជាមនុស្សអស្ចារ្យយ៉ាងណាក្តី» ឬ «ទោះបីគេជាមនុស្សមានអំនូតយ៉ាងណាក្តី» (សូមមើលៈ [[rc:///ta/man/translate/figs-abstractnouns]] និង [[rc:///ta/man/translate/figs-metaphor]])

ហើយ​ក្បាលរបស់​គេ​ខ្ពស់​ដល់​ពពក​ក៏​ដោយ

«ហើយ​ក្បាលរបស់​គេ​ខ្ពស់​ដល់​ពពក​ក៏​ដោយ»។ នេះក៏តំណាងឲ្យកេរ្តិ៍ឈ្មោះរបស់គេ ឬ កិត្តិយសដ៏អស្ចារ្យរបស់គេ។ នេះមានន័យដូចគ្នាទៅនឹងឃ្លាពីមុនដែរ។ (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-parallelism]])

​នឹង​ត្រូវ​វិនាស​ទៅ​ជា​រៀង​រហូត ដូច​ជា​លាមក​របស់​​គេ​ដែរ

លាមកលាយជាមួយនឹងដីហើយរលាយសូន្យទៅ។ ការបញ្ជាក់ពីលាមក ក៏បញ្ជាក់ថាមនុស្សអាក្រក់គឺមិនមានតម្លៃទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹង​ត្រូវ​វិនាស​ទៅ​ជា​រៀង​រហូត ដូច​ជា​លាមក​របស់​​គេ ដែលនឹងរលាយទីក្នុងដីសូន្យទៅ» (សូមមើលៈ rc://*/ta/man/translate/figs-simile)

​នឹង​ត្រូវ​វិនាស​ទៅ​ជា​រៀង​រហូត ដូច​ជា​លាមក​របស់​​គេ​ដែរ

ប្រសិនបើ មនុស្សទើសទាល់នឹងពាក្យលាមក អ្នកប្រើប្រែអាចប្រើពាក្យដទៃផ្សេងទៀត ដែលរលាយសូន្យទាំងស្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងរលាយបាត់ទាំងស្រុងដូចជាធូលីដីដែលខ្យល់បក់ផាត់ទៅ» (សូមមើលៈ rc://*/ta/man/translate/figs-simile)