km_tn/job/19/28.md

3.9 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ហេតុអ្វីបានជាយើងត្រូវបៀតបៀនលោក!

នេះគឺជាការឧទានឡើង។ វាអាចមានអត្ថន័យពីរគឺៈ ទី១) នោះគឺពួកគេពិតជាបៀតបៀនលោកយ៉ូបមែន ទី២) នោះគឺពួកគេបានបៀតបៀនលោកយ៉ាងខ្លាំង។ (សូមមើលៈ rc://*/ta/man/translate/figs-rquestion)

ហើយឫសគល់នៃបញ្ហារបស់លោកគឺបានកប់នៅក្នុងលោកវិញទេ

ពាក្យ «ឬស» តំណាងឲ្យប្រភព។ របៀបផ្សេងទៀតនៃការបកប្រែៈ «លោកគឺជាប្រភពនៃបញ្ហារបស់លោកទាំងអស់» ឬ «លោកមានបញ្ហាទាំងអស់នេះ ដោយសារតែអ្វីដែលលោកបានធ្វើ» (សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ដូច្នេះត្រូវខ្លាច​ចំពោះ​ដាវវិញ​ចុះ

ដាវអាចមានន័យពីរគឺៈ ទី១) ព្រះវិនិច្ឆ័យទោសពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ ត្រូវខ្លាចដែលព្រះនឹងវិនិច្ឆ័យទោសអ្នក» ឬ ទី២) ព្រះសម្លាប់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះ ចូរខ្លាចដែលព្រះនឹងសម្លាប់អ្នក» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ពីព្រោះសេចក្ដី​ក្រោធ នឹង​នាំ​ឲ្យ​មានការដាក់ទោសដោយដាវ

ទីនេះ «នាំ» ជាពាក្យប្រៀធៀបសម្រាប់ «លទ្ធផលក្នុង» ឬ «បណ្តាលឲ្យ»។ នាមអរូប «សេចក្តីក្រោធ» និង «ការដាក់ទោស» អាចត្រូវបានបង្ហាញជាមួយគុណនាម «ដោយក្រោធខឹង» និងកិរិយាសព្ទ «ដាក់ទោស»។ អាចមានអត្ថន័យពីរ គឺៈ ទី១) លទ្ធផលនៃព្រះពិរោធរបស់ព្រះ គឺការដាក់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រោះព្រះនឹងព្រះពិរោធនឹងអ្នក ហើយនិងដាក់ទោសអ្នក» ឬ ទី២) កំហឹងនៃមិត្តរបស់លោកយ៉ូប លទ្ធផលគឺការដាក់ទោស។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រសិនបើ អ្នកខឹងនឹងខ្ញុំដូច្នេះ ព្រះនឹងដាក់ទោសអ្នក» (សូមមើលៈ [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-abstractnouns]])

មាន​ការវិនិច្ឆ័យទោស

នាមអរូប « ការវិនិច្ឆ័យទោស» អាចត្រូវបានបង្ហាញជាមយយកិរិយាសព្ទ «វិនិច្ឆ័យទោស»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះការវិនិច្ឆ័យទោសមនុស្ស»