km_tn/job/19/25.md

5.3 KiB

ព័ត៌មានទូទៅៈ

លោកយ៉ូបនិយាយទៅកាន់មិត្តទាំងបីរបស់លោក។

ព្រះ​សង្គ្រោះរបស់​ខ្ញុំ

នៅទីនេះ «អ្នកសង្ក្រោះ» សំដៅដល់មនុស្សម្នាក់ដែលនឹងរំដោះលោកយ៉ូបដោយការបង្ហាញភាពគ្មានកំហុសរបស់លោក ស្តារកិត្តិយសរបស់លោកឡើងវិញ និងប្រទានឲ្យលោកនូវយុត្តិធ៌ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកការពាររបស់ខ្ញុំ»

ហើយនៅពេលចុងក្រោយ ព្រះ‌អង្គ​នឹង​ឈរ​នៅ​លើ​ផែនដី

នេះសំដៅដល់ការឈរដើម្បីនិយាយក្នុងកាត់ក្តី។ អាចមានអត្ថន័យពីរ គេទី ១) អ្នកសង្ក្រោះនឹងជាម្នាកចុងក្រោយដែលនិយាយក្នុងការកាត់ក្តី។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទ្រង់នឹងវិនិច្ឆ័យថាខ្ញុំមានកំហុស ឬអត់» ឬ ២) ព្រះសង្គ្រោះនឹងឈរក្នុងទីនេះនៅទីបញ្ចប់ដើម្បីការពារលោកយ៉ូប។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅទីបំផុតព្រះអង្គនឹងការពារខ្ញុំក្នុងទីកាត់ក្តី» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

បន្ទាប់ពី​ស្បែករបស់​ខ្ញុំ...គឺបានបំផ្លាញទៅ

អាចសំដៅដល់អត្ថន័យពីរ គឺៈ ទី១) រូបកាយរបស់គាត់ត្រូវបានបំផ្លាញដោយជំងឺនានា ឬទី ២) រូបកាយរបស់គាត់បានពុករលួយបន្ទាប់ពីលោបានស្លាប់។

នៅក្នុងសាច់ឈាមរបស់ខ្ញុំនឹង​ឃើញ​ព្រះជាម្ចាស់

សាច់ឈាមរបស់គាត់តំណាងឲ្យរូបកាយរបស់គាត់ ហើយ «ក្នុងសាច់ឈាមរបស់ខ្ញុំ» តំណាងឲ្យការរស់នៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលដែលខ្ញុំរស់នៅក្នុងរូបកាយរបស់ខ្ញុំនៅឡើយ ខ្ញុំនឹងបានឃើញព្រះ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ខ្ញុំ​នឹងបាន​ឃើញ​ព្រះអង្គជាមួយនឹងភ្នែក​ខ្ញុំ គឺខ្ញុំមិនមែនអ្នកផ្សេងទេ

ឃ្លា «ភ្នែក​ខ្ញុំ» សំដៅលើលោកយ៉ូប។ ឃ្លា «ភ្នែក​ខ្ញុំ» និង «ហើយមិនមែនអ្នកណាផ្សេង» បញ្ជាក់ថាលោកយ៉ូបប្រាកដជានឹងឃើញព្រះ។ វាមិនមែនអ្នកណាម្នាក់នឹងឃើញព្រះ​ហើយនិយាយលោកយ៉ូបអំពីព្រះអង្គ។ (សូមមើលៈ rc://*/ta/man/translate/figs-synecdoche)

ខ្ញុំបានបាក់ទឹកចិត្តជាខ្លាំង

មនុស្សគិតថាក្រលៀនជាកន្លែងដែលមានអារម្មណ៍។ ដូច្នេះ ការធ្លាក់ចុះរបស់ក្រលៀនតំណាងឲ្យការមានអារម្មណ៍យ៉ាងខ្លាំងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខ្ញុំពិតជារំជួលចិត្តយ៉ាងខ្លាំងចំពោះវា» ឬ «អារម្មណ៍របស់ខ្ញុំរំជួលយ៉ាងខ្លាំងពេលដែលខ្ញុំគិតពីរឿងនោះ។ (UDB)(សូមមើលៈ rc://*/ta/man/translate/figs-metaphor)

ខ្ញុំបានបាក់ទឹកចិត្តជាខ្លាំង

អាចមានអត្ថន័យពីរ គឺៈ ទី១) លោកយ៉ូបមានអារម្មណ៍ ពេញដោយក្តីសង្ឃឹម ការអរព្រះគុណ និងក្តីអំណរ ឬ ទី២) លោកយ៉ូបមានអារម្មណ៍ ហត់នឿយក្នុងការរងចាំ ដើម្បីបានឃើញព្រះសង្គ្រោះរបស់គាត់។ (សូមមើលៈ rc://*/ta/man/translate/figs-explicit)